សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោកវរៈសេនីយ៍ឯក ង៉ែត ព្រឿង យោធាភូមិភាគ៥តំបន់អភិវឌ្ឍន៍ភ្នំឆ័ត្រថ្លើមពាសមាឃ ហ៊ានឲ្យកូនចៅរបស់ខ្លួនឃុបឃិតគ្នាជាមួយមេខ្យល់នាំមនុស្សឆ្លងដែនដោយខុសច្បាប់

លោកវរៈសេនីយ៍ឯក ង៉ែត ព្រឿង យោធាភូមិភាគ៥តំបន់អភិវឌ្ឍន៍ភ្នំឆ័ត្រថ្លើមពាសមាឃ ហ៊ានឲ្យកូនចៅរបស់ខ្លួនឃុបឃិតគ្នាជាមួយមេខ្យល់នាំមនុស្សឆ្លងដែនដោយខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពពលករចំណាកស្រុកបែរជាលោកវរៈសេនីយ៍ឯក ង៉ែត ព្រឿងបែរជាលោកមិនគិតពីសុវត្ថិភាពពលករចំណាកស្រុក ផ្ទុយទៅវិញ គិតតែពីលុយដាក់ហោប៉ៅតែប៉ុណ្ណោះ។ ជាក់ស្តែងនៅរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ ដែលស្ថិតក្នុងភូមិ ក្តឹបថ្ម ឃុំ គោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ដែលគ្រប់គ្រងដោយ លោកវរៈសេនីយ៍ឯក ង៉ែត ព្រឿង យោធាភូមិភាគ៥តំបន់អភិវឌ្ឍន៍ភ្នំឆ័ត្របានបើកដៃឲ្យកូនចៅរបស់ខ្លួនឃុបឃិតគ្នាជាមួយមេខ្យល់នាំពលករឆ្លងដែនដោយខុសច្បាប់មានទាំងរថយន្តសេរីទំនើបថែមទាំងមានរថយន្តតាក់ស៊ីក្នុងនោះក៏មានមន្រ្តីរាជការបានចូលទៅដឹក ពលករចេញរឺចូលក្នុង១ថ្ងៃៗយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ផងដែរ។ ដោយមិនគិតពីសុវត្តិភាពពលករដែលលួចឆ្លងដែនទៅជួបនឹងការដេញចាប់ពីសមត្ថកិច្ចថៃខ្លះទៀតបើករថយន្តរត់គេចជួបនិងឧបទ្ទេវហេតុផ្សេងៗហើយបានចាប់បញ្ជូនមកកម្ពុជាវិញក្នុង១ថ្ងៃៗមិនក្រោមពី២០០នាក់ទៅ២៥០នាក់រឺអាចលើសពីនេះទៅទៀត។ បន្ទាប់ពីអ្នកសារព័ត៌មានបានចុះថតយករូបភាពនៅចំនុចទីតាំងខាងលើនៅពេលដែលអ្នកយាមទ្វារដែលជាកូនចៅរបស់ លោក ង៉ែត ព្រឿង បែរជាមិនហ៊ានអោយមេឈ្មួញនាំពលករចូលនោះឡើយបែរជាទាហ៊ានយាមនៅទីនេះគាត់ហ៊ានថតរូបអ្នកកាសែតទៅវិញនេះគឺជាការ មើលងាយដល់របបអ្នកសារព័ត៌មានទៅវិញដល់ពេលដែលអ្នកសារព័ត៌មានយើងបានចាកចេញពីកន្លែងបែរជាកូនចៅគាត់បើកឲ្យចេញចូលដដែលហើយនៅពេលយប់ក៏មានរថយន្តខ្នាតធំនៅតែបន្តដឹកនូវទំនិញល្មើសទៅនឹងកម្មសិទ្ធិបញ្ញា (យីហោកុបពី)ដែលសមត្ថកិច្ចថៃកំពុងតែបង្រ្កាបបណ្តាលឲ្យអាជីវករខ្មែរដែលលក់ដូរផ្សារថៃរងនូវការខាតបង់នាពេលបច្ចុប្បន្ននេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់ដល់ពលករនិងកម្មករ កម្មកានារី ដែលបានឆ្លងដែនទៅធ្វើការក្នុងនិងក្រៅប្រទេសគឺសម្តេចបានបញ្ជាឱ្យមន្ត្រីក្រោមឱវាទធ្វើយ៉ាងណាគិតពីសុវត្ថិភាព របស់បងប្អូនពលករដែលធ្វើការនៅក្រៅប្រទេសផងដែរ។បែរជាលោក ង៉ែត ព្រឿងធ្វើខុសផ្ទុយពីបទ
បញ្ជាររបស់សម្តេចតេជោ ហ៊ុន សែនយ៉ាងពេញបន្ទុកទៅវិញ។ មជ្ឈដ្ឋានទូទៅ បានដាក់ការសង្ស័យថាមិនយកចិត្តទុកដាក់ចំពោះបទបញ្ជានោះឡើយទល់តែសម្តេចស្រែកម្តងទៀតទើបភ្ញាក់ខ្លួនឬបែរជាមិនគោរពនៃបទបញ្ជារបស់សម្តេចបែបនេះបែរជាគៀងគរ ពលករនិងឃុបឃិតជាមួយមេខ្យល់ដើម្បីជំរិតទារប្រាក់ពីពលករទាំងឥតអៀនខ្មាស់បែបនេះទៅវិញ។សូមបញ្ជាក់ថាកន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់នាពេល កន្លងទៅនេះថាច្រករបៀងទាំងអស់ត្រូវតែបិទមិនឲ្យបើកនោះឡើយ ព្រោះនាំអោយខាតបង់ដល់ថវិការជាតិយ៉ាងច្រើនផងដែរ។ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ អង្គភាពយើងរង់ចាំការបកស្រាយពីលោក វរៈសេនីយ៍ឯក ង៉ែត ព្រឿងបានឡើយ មូលហេតុគ្មានទូរស័ព្ទរបស់លោក៕ដោយ៖ (ចំប៉ាប៉ោយប៉ែត) .

001 002 003 004 005 006 007

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment