សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

មេគយ លោក សំ កុសល ប្រធានសាខាគយខេត្ត កោះកុង ប្រព្រឹត្តអំពើពុករលួយ ជិះសេះលែងដៃ

មេគយ លោក សំ កុសល  ប្រធានសាខាគយខេត្ត  កោះកុង ប្រព្រឹត្តអំពើពុករលួយ ជិះសេះលែងដៃ

ខេត្តកោះកុងៈ ប្រភពពីសមត្ថកិច្ចក្នុងខេត្ត កោះកុង បានឲ្យដឹងថាទំនិញដែលឈ្មួញនាំចូលតាមច្រកប៉ាក់ខ្លងខេត្ត
កោះកុងនាពេ លបច្ចុប្បន្នគឺបង់ពន្ធត្រឹម ២៥% ទៅ៣០% ប៉ុណ្ណោះ ក្រៅពីនេះគឺ ក្រុមឈ្មួញធំៗបែងចែកផល
ប្រយោជន៍ជាមួយ លោក សំ កុសល ដែលល្បីល្បាញខាងពុករលួយជាយូរឆ្នាំមកហើយ។ ការដែល លោក
សំ កុសល ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និង ទំនិញខុសច្បាប់ បានធ្វើឲ្យ
រដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយថែមទាំងធ្វើឲ្យប៉ះពាល់ដល់វិធានការ
កែទម្រង់ស៊ីជម្រៅក្នុងស្ថាប័នគយទាំងមូល ។ ដូច្នេះ លោក គុណ ញឹម និង អូន ព័ន្ធមុនីរ័ត្ន មិនគួរមើលរំលង
ចំពោះ លោក សំកុសលឡើយ ។ ព្រោះឥឡូវនេះមេគយធំៗក្នុងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ក៏ដូចជា
លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកំពុងបណ្ដែតបណ្ដោយឲ្យ លោក សំ កុសល ប្រព្រឹត្តអំពើ
ពុករលួយស្រេចតែអំពើចិត្ត។ ទន្ទឹមនឹងនេះដែរ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរ
បើកការស៊ើបអង្កេតជាបន្ទាន់ទៅលើរឿងអាស្រូវពុករលួយរបស់ លោក សំ កុសល ដើម្បីកុំឲ្យមន្ត្រីគយរូបនេះ
ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនតទៅទៀត។
ប្រភពពីមន្ត្រីគយ និង ភ្នាក់ងារគយក្នុងខេត្ត កោះកុង មួយចំនួនបានបង្ហើបឲ្យដឹងថា លោក សំ កុសល ប្រធាន
សាខាគយខេត្ត កោះកុង ប្រើតួនាទី និង អំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងដោយគ្មានញញើតអ្វីទាំងអស់
អោយតែបានគឺចប់តែម្តង។ ប្រភពបានបន្តឲ្យដឹងទៀតថា លោក សំ កុសល ប្រធានសាខាគយខេត្ត កោះកុង ឃុប
ឃិតបើកដៃឲ្យឈ្មួញធំៗមួយចំនួននាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមអំពើចិត្ត
ដើម្បីជាថ្នូរ នឹង ផលប្រយោជន៍ផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះឈ្មួញមួយចំនួននៅតែនាំចូលរថយន្តទំនើបៗ និង ម៉ូតូ
គេចពន្ធជាច្រើនគ្រឿងក្នុងមួយថ្ងៃៗព្រោះមានការសម្របសម្រួលបើក និង ដៃពីសំណាក់លោក សំ កុសល ដែល
ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។
ប្រភពដែលស្និទ្ធនិង លោក សំ កុសល បានឲ្យដឹងថាការដែលលោក សំ កុសល ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយ
សារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗនៅក្នុង អគ្គនាយកដ្ឋានគយ
និង រដ្ឋាករ កម្ពុជា។ ហេតុនេះហើយទើបមួយរយៈចុងក្រោយនេះ លោក សំ កុសល ប្រព្រឹត្តអំពើពុករលួយកាន់តែ
ខ្លាំងក្នុង ខណៈដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កំពុងរក្សាភាពស្ងៀមស្ងាត់ហើយ
មេគយធំៗក្នុង អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នាំគ្នាសម្ងំឈឹងទុកឲ្យ លោក សំ កុសល ប្រព្រឹត្តអំពើពុករលួយកាន់
តែខ្លាំងឡើងៗទ្វេដង។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕(បឋម)។ដោយ៖
(សម្រស់កោះកុង).

001 002

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment