សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ទីតាំងបញ្ជល់មាន់និងបៀរអាប៉ោងកំពុងដំណើរការយ៉ាងរលូន

ទីតាំងបញ្ជល់មាន់និងបៀរអាប៉ោងកំពុងដំណើរការយ៉ាងរលូន

រតនគីរី:ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរីកំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់។ទីតាំងសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់មួយកន្លែងកំពុងដំណើរការបើកលេងយ៉ាងពេញបន្ទុកជារៀងរាល់ថ្ងៃនៅចំណុចចម្ការស្វាយចន្ទីស្ថិតនៅឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋនៅមិនទាន់មានឃើញចំណាត់ការបង្រ្កាបនៅឡើយ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងពេញបន្ទុកមួយកន្លែងស្ថិតនៅឃុំ ឯកភាពស្រុកអូរជុំខេត្តរតនគិរីបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប។ប្រភពពីពលរដ្ឋនាំគ្នាឆ្ងល់យ៉ាងខ្លាំងទីតាំងល្បែងខុសច្បាប់នៅឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី មិនដូចស្រុក.ខេត្ត.ដទៃឡើយអាចបើកលេងពេញបន្ទុកដោយមិនញញើតសមត្ថកិច្ចពាក់ព័ន្ធឡើយ។ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅឃុំឯកភាពស្រុកអូរជុំ ខេត្តរតនគិរី បែរជានាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវបណ្ដែតបណ្ដោយអោយទីតាំងល្បែងសុីសងបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់មួយកន្លែងបើកលេងយ៉ាងពេញបន្ទុកបែបនេះឬមួយម្ចាស់បើកល្បែងខុសច្បាប់នៅទីកន្លែងនេះមានអំណាចធំណាស់ហើយមើលទៅបានជាអាជ្ញារមានសមត្ថកិច្ចពាក់ព័ន្ធនៅឃុំឯកភាពស្រុកអូរជុំមិនហ៊ានធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ អោយមានសុវត្ថិភាពម្តងណាឡើយឬ មួយដូចពាក្យសម្តីមហាជនតែងតែនាំគ្នាលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ច មួយចំនួនអាចបានទទួលលាភសក្ការៈពីម្ចាស់បើកល្បែងស៊ីសងខុសច្បាប់នៅទីកន្លែងនោះមិនខានឡើយ៕
មហាជននាំគ្នាសង្កេតឃើញទីតាំងវង់ល្បែងបញ្ជល់មាន់និងបៀរ អាប៉ោងខុសច្បាប់មួយនេះគេនាំគ្នាចាក់លុយធំៗណាស់សម្រាប់បញ្ជល់មាន់វិញ ភ្នាល់ចាក់លុយចាប់ពី.៣.លានរៀលទៅដល់ជាច្រើនលានរៀលចាប់ពី ៤.ពាន់.ដុល្លារ.ក្នុង១គូៗ
ចំណែកអាប៉ោង-វិញភ្នាល់ចាក់លុយ ចាប់ពី-៥០.មុឺនរៀលទៅដល់-៥លាន.រៀលក្នុង១គ្របៗជាពិសេសវង់ល្បែងមួយនេះគេសង្កេតឃើញមានអ្នកចាំផ្លូវបិទព័ត៌មាន ហើយអ្នកខ្លះទៀតចាំសម្របសម្រួល។
ពលរដ្ឋរស់នៅឃុំឯកភាពស្រុកអូរជុំខេត្តរតនគីរីព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងគួរអោយភ័យខ្លាចដូចជាចោរលួចចោរឆក់និងចោរប្លន់ក៍ដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងអស់នេះផងដែរ។
ដូច្នេះហើយពលរដ្ឋបាននាំគ្នាអំពាវនាវដល់ ឯកឧត្តម ញ៉ែម សំអឿនអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ជាពិសេស លោកឧត្តមសេនីយ៍ទោ អ៊ុងសុភាព ស្នងការនគរបាលខេត្តរតនគិរី គួរតែចាត់កម្លាំង ចុះត្រួតពិនិត្យទីតាំងសង្វៀនបញ្ជល់មាន់និងបៀ អាប៉ោងខុសច្បាប់មួយកន្លែងដែលកំពុងបើកលេងនៅភ ឃុំឯកភាពស្រុកអូរជុំខេត្តរតនៈគីដែលមានឈ្មោះសីនិងឈ្មោះ វិនជាម្ចាស់ ខាងលើនេះនិងមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបអោយខានតែបាន។បឋមដោយ (នារីខ្មែរ).

Filed in: សន្តិសុខ

Leave a Reply

Submit Comment