ភ្នំពេញ : គិតចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ មកទល់ថ្ងៃទី១៨ ខែធ្នូ មានរយៈពេលជិត១ឆ្នាំកន្លះហើយ ដែល លោក ហែម ដារិទ្ធ ត្រូវបានរដ្ឋាភិបាលអាណត្តិទី៦ តែងតាំងជាអភិបាលខណ្ឌមានជ័យ ជំនួសលោក ពេជ្រ កែវមុនី បន្ទាប់ពីលោកត្រូវផ្ទេរមកពីខណ្ឌពោធិ៍សែនជ័យ ។លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ នៅថ្ងៃទី១៨ ខែធ្នូនេះ ត្រូវរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជាអភិបាលរងខេត្តព្រះសីហនុ ។ ចំណែកតំណែងអភិបាលខណ្ឌមានជ័យ ត្រូវបានទៅលើ លោក សេង គន្ធ ដែលជាអភិបាលរង ៕ដោយ(នារីខ្មែរ).