សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឱកាសការងារថ្មីជាង ២០០ កន្លែងមកដល់ទៀតក្នុងចុងឆ្នាំ២០២៣ នេះ

ឱកាសការងារថ្មីជាង ២០០ កន្លែងមកដល់ទៀតក្នុងចុងឆ្នាំ២០២៣ នេះ

ភ្នំពេញៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ដោយនាំយកឱកាសការងារជាង ២០០ កន្លែងពីក្រុមហ៊ុនធំៗចំនួនចូលរួមទទួលពាក្យ និងសម្ភាសការងារភ្លាមៗតែម្តង។

ក្រុមហ៊ុនទាំង ៣ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ក្រុមហ៊ុន តេលា ក្រុមហ៊ុន DEVELOCUS និងសណ្ឋាគារ HOTEL KVL។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កញ្ញា ឃឿ មុនីរតនា ប្រធានផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍន៍សណ្ឋាគារ HOTEL KVL លើកឡើងថា នេះគឺជាលើកទី១ហើយដែលខាងសណ្ឋាគារសហការជាមួយនឹងNEA។ កញ្ញាបន្ថែមថាតាមរយៈការសហការនេះ ខាងក្រុមហ៊ុនរំពឹងថា នឹងទទួលបានបុគ្គលិកតាមតម្រូវការប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

កញ្ញាបញ្ជាក់បន្តថា ការសហការនេះផងដែរ ក៏គឺជាផ្នែកមួយក្នុងការជួយផ្តល់ឱកាសការងារដល់អ្នកកំពុងស្វែងរកការងារធ្វើផងដែរ។ ការចូលរួមជាមួយ NEA មិនត្រឹមតែជួយឱ្យយើងទទួលបានបេក្ខជនល្អៗប៉ុណ្ណោះទេ តែថែមទាំងអាចជួយផ្សព្វផ្សាយពីសណ្ឋាគារយើងដល់សាធារណជនទូទៅឱ្យបានស្គាល់ស្ថាប័នរបស់យើងផងដែ៕ដោយ(នារីខ្មែរ).

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment