សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក អ៊ួន សុវណ្ណារ៉ាមេគយច្រកត្រពាំងផ្លុងប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តគ្មានត្រាប្រណីឡើយ

លោក អ៊ួន សុវណ្ណារ៉ាមេគយច្រកត្រពាំងផ្លុងប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តគ្មានត្រាប្រណីឡើយ

ខេត្ត ត្បូងឃ្មុំៈ ប្រភពពីមន្ត្រីនិង សមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារ អន្តរជាតិត្រពាំងផ្លុងបានឲ្យដឹងថាកាល
នៅធ្វើជាប្រធានការិយាល័យគយខណ្ឌចំការមនរាជធានីភ្នំពេញ លោក អ៊ួន សុវណ្ណារ៉ា ល្បីល្បាញយ៉ាង
ខ្លាំងក្នុងការប្រព្រឹត្តអំពើពុករលួយ។ ឥឡូវនេះក្រោយពេលទទួលបានតំណែងជាប្រធានការិយាល័យ
គយច្រកទ្វារត្រពាំងផ្លុងកាលពីថ្ងៃ ទី២០ ខែ មក រា ឆ្នាំ២០១៨គឺ លោក អ៊ួន សុវណ្ណារ៉ា យកបទពិសោធន៍
នៃ អំពើពុករលួយមកអនុវត្តន៍យ៉ាងពេញបន្ទុកនៅច្រកទ្វារអន្តរជាតិត្រពាំងផ្លុងដោយគ្មានញញើតអ្វីៗ
ទាំងអស់។ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកត្រពាំងផ្លុងបានឲ្យដឹងថាទំនិញច្រើនប្រភេទដែលឈ្មួញនាំចូល
តាមច្រកទ្វារអន្តរជាតិត្រពាំងផ្លុងគឺបង់ពន្ធត្រឹមតែ២០ទៅ៣០ភាគរយប៉ុណ្ណោះ ។ក្រៅពីនេះគឺហូរចូល
ទៅក្នុងហោប៉ៅ លោក អ៊ួន សុវណ្ណារ៉ា យ៉ាងសុខស្រួល។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេខណៈដែលលោក គុណ ញឹម
អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គឺជាអ្នកឃុបឃិតបើកដៃឲ្យ លោក អ៊ួន សុវណ្ណារ៉ា
ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តរបស់ខ្លួន។
រឿងអាស្រូវពុករលួយរបស់ លោក អ៊ួន សុវណ្ណារ៉ា មេគយច្រកត្រពាំងផ្លុង ត្រូវបានមន្ត្រីនិងភ្នាក់ងារគយ
ក្នុងខេត្តត្បូងឃ្មុំ លាតត្រដាងជាបន្តបន្ទាប់ ។ប៉ុន្តែ លោក គុណ ញឹម ដែលជាអគ្គនាយកគយនៅតែបណ្ដោយ
ឲ្យលោក អ៊ួន សុវណ្ណារ៉ា ធ្វើអ្វីៗតាមអពើចិត្តដដែល។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់
លោក អ៊ួន សុវណ្ណារ៉ា និងចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។ ដោយហេតុថាតាំងពីនៅធ្វើជាមេគយ
ខណ្ឌចំការមនរាជធានីភ្នំពេញរហូតដល់ពេលបានធ្វើជាប្រធានការិយាល័យគយច្រកត្រពាំងផ្លុង គឺលោក អ៊ួន
សុវណ្ណារ៉ា នៅតែប្រព្រឹត្តអំពើពុករលួយ តាមច្រើនរូបភាពដោយគ្មានខ្លាចក្រែងអ្វីឡើយ។

ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយមួយចំនួនក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថាប្រហែលលោក អ៊ួន សុវណ្ណារ៉ា
ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង
ទើបកំពុងប្រឹងប្រែងប្រព្រឹត្តអំពើពុករលួយប្រមូលលុយស្រង់ដើម។ ប្រការនេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដេលជាអគ្គនាយកគយមិនគួរមើលរំលងតទៅទៀត
ទេព្រោះអំពើពុករលួយរបស់លោក អ៊ួន សុវណ្ណារ៉ា ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
លើសនេះទៅទៀតលោក អ៊ួន សុវណ្ណារ៉ា តែងតែប្រើប្រាស់ឈ្មោះមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
ដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួន ។
ប្រភពដែលស្និទ្ធនឹងលោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ
បានឲ្យដឹងថា បច្ចុប្បន្ន លោក អ៊ួន សុវណ្ណារ៉ា កំពុងឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញបង់ពន្ធតាមរបៀបម៉ៅការ ដែលជាហេតុ
ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើន។ ទន្ទឹមនឹងនេះលោក អ៊ួន សុវណ្ណារ៉ា ក៏ប្រើតួនាទីនិងអំណាចគាបយកលុយលើតុ
ក្រោមតុពីក្រុមឈ្មួញស្រេចតែអំពើចិត្តផងដែរ រហូតធ្វើឲ្យឈ្មួញមួយចំនួនអត់ធ្មត់តទៅទៀតលែងបានក៏បើកកកាយរឿងអាស្រូវ
ពុករលួយរបស់លោក អ៊ួន សុវណ្ណារ៉ា ជាសាធារណៈតែម្តង។៕ដោយ៖ ( រំដួលត្បូងឃ្មុំ)

 

a001

 

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment