សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់មិនញញើតនូវ អភិក្រមទាំង០៥របស់ប្រមុខរាឃរដ្ឋាភិបាលឡើយ តើហេតុអ្វី…?

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់មិនញញើតនូវ អភិក្រមទាំង០៥របស់ប្រមុខរាឃរដ្ឋាភិបាលឡើយ តើហេតុអ្វី…?

ខេត្ត ពោធិ៍សាត់ៈប្រភពពី​សមត្ថកិច្ច​ ក្នុងស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ  កោះ សំភី ហៅ ហ៊ុំ ហយ

ដែលមាន​ទីលំនៅ ​ក្នុង​ឃុំ​ឈើ​តុំ  ស្រុក​ក្រគរ  និង​ឈ្មួញ​ឈ្មោះ  វៃ រស់នៅ​ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ  នៅតែ​ប្រព្រឹត្ត

​បទល្មើស​ព្រៃ ឈើ​ដោយ​គ្មាន​ញ ញើត​ អ្វី​ទាំងអស់​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ

បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ ហ៊ុំ ហយ និង​ឈ្មោះ វៃ បានដាក់​ម៉ាស៊ីន​អារឈើ​ខ្នាត​ធំ​នៅ​ក្នុងព្រៃ​ការពារ

ព្រៃ​អភិរក្ស បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​ហើយ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​បង្កុង​ឬ​រថយន្ត​ម៉ាក​រ៉េវ​ចូលមក​តំបន់​បំ​ណ​ក់

ឃុំ​ឈើ​ទុំ ស្រុក​ក្រគរ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ​ទេ​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ

​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ ហ៊ុំ ហយ មាន​រថយន្ត​កែច្នៃ​៧​ទៅ​៨​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ

ចំណែក​ឈ្មួញ​ឈ្មោះ វៃ មាន​រថយន្ត​កែច្នៃ​ចំនួន​៤​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​។

ប្រភពពី​ប្រជាពលរដ្ឋ​ និង ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ

តា​ហយ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង យ៉ាង​រាលដាល​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី

​សំណាក់​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ ហ៊ុំ ហយ

ឬ​តា​ហយ បាន​អួតអាង​ប្រាប់​គេឯង​ពី​រឿង​ខ្លួន​បង់លុយ​ឲ្យ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ជាប្រចាំ​ទើប​អាច

​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​រលូន​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យ

ឡើងវិញ​អំពី​បញ្ហា​នេះ ព្រោះ​ក្នុង​ខេត្តពោធិ៍សាត់ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ដែល

មាន​ខ្នងបង្អែក​រឹងមាំ​នោះឡើយ​ទើប​ឈ្មួញ​តែង​ប្រើប្រាស់​ឈ្មោះ លោក ម៉ៅ ធនិន ដើម្បី​ផលប្រយោជន៍​ពួកគេ​។

ប្រភព​ដែល​ស្និទ្ធ ​នឹង ​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ ហ៊ុំ ហយ បាន​ឲ្យ​ដឹងថា ឈ្មួញ​ម្នាក់នេះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​អួត

អាង​ប្រាប់​អ្នកភូមិ​ថា ខ្លួន​បង់លុយ​ដាក់​ខែ​ឲ្យ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ជាប្រចាំ​ដូច្នេះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច

​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ទន្ទឹមនឹងនេះ​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ ហ៊ុំ ហយ ក៏​អួតអាង​ពី​រឿង​បង់លុយ​ឲ្យ​មន្ត្រី​បរិស្ថាន និង​មន្ត្រី

រដ្ឋបាល​ព្រៃឈើ​តាម​ការកំណត់​ដើម្បី​អាច​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក៏ដូចជា​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស

និង​ តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល តាម​អំពើ​ចិត្ត​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​រដ្ឋមន្ត្រីក្រសួង​កសិកម្ម និង​រដ្ឋមន្ត្រី

​ក្រសួងបរិស្ថានមិនគួរ​មើលរំលង​បញ្ហា​នេះ​ទេ ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ ហ៊ុំ ហយ កំពុង​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ

​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ថែមទាំង​ប្រើប្រាស់​ឈ្មោះ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ធ្វើជា​បង្អែក​។(ព័ត៌បឋម).

0033 0011

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment