ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ2025
សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក ទុំ ណូ មេគយខេត្តព្រះសីហនុគ្មានពីរ ក្នុង ខេត្តប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នគយនេះលោក ទុំ ណូ មេគយខេត្តព្រះសីហនុគ្មានពីរ ក្នុង ខេត្តប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នគយនេះ

លោក ទុំ ណូ មេគយខេត្តព្រះសីហនុគ្មានពីរ ក្នុង ខេត្តប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នគយនេះលោក ទុំ ណូ មេគយខេត្តព្រះសីហនុគ្មានពីរ ក្នុង ខេត្តប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នគយនេះ

ខេត្តព្រះសីហនុៈ មតិរិះគន់ថា លោក ទុំ ណូ កាលនៅកាន់តំណែងចាស់នៅ ខេត្ត ប៉ៃលិន ត្រូវគេដឹងថាបានឃុបឃិតជាមួយ ក្រុមឈ្មួញដោយផ្តល់ឱកាសឲ្យ ក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធឆ្លងកាត់ ខេត្ត ប៉ៃលិនដោយរលូន។ ទន្ទឹមនឹងនេះ លោក ទុំ ណូ អតីត ប្រធានសាខាគយ ខេត្ត ប៉ៃលិន ក៏មានចំណែកក្នុង ការបញ្ជាឲ្យមន្ត្រីក្រោមឱវាទប្រមូលលុយពីឈ្មួញដោយមិនខ្វល់ពីការកែទម្រង់របស់រដ្ឋាភិបាលអ្វីនោះឡើយ។មន្ត្រីគយតូចតាចនៅ ខេត្ត ប៉ៃលិន បានបង្ហើបថា លោក ទុំ ណូ មានជំនាញក្នុងការប្រមូលលុយពីអំពើគេចពន្ធ ហើយ ក៏មានទំនាក់ទំនងល្អជាមួយក្រុមឈ្មួញ មានលុយមានអំណាចផងដែរ។ ដែលធ្វើឲ្យគេជឿថាក្នុងតំណែងជា ប្រធានសាខាគយ ខេត្ត ព្រះសីហនុ ប្រកបដោយសក្តានុពលលោក ទុំ ណូ អាចនឹងបន្តប្រើ ប្រាស់ជំនាញរបស់ខ្លួនប្រមូលលុយស្រង់ដើមព្រោះប្រភពខ្លះបានឲ្យដឹងថា លោក ទុំ ណូ ហ៊ានចំណាយច្រើន គួរសមដើម្បីកាន់តំណែងបច្ចុប្បន្ននេះ។ប្រភពដដែលបានបញ្ជាក់ថា ការតែងតាំងមន្ត្រីគយភាគច្រើនសុទ្ធតែជាប់ពាក់ព័ន្ធ នឹង អំពើពុករលួយ។ ដូច្នេះមន្ត្រីគយ ដែលចូលទៅបំពេញការងារក៏តែង តែប្រព្រឹត្តអំពើពុករលួយតាមតែអាចធ្វើទៅបានដើម្បីប្រមូលប្រាក់ស្រង់ដើមវិញ ។
គួររំលឹកដែរថា លោក ទុំ ណូ ដែលកន្លងមកបានកាន់តំណែងជា ប្រធានសាខាគយ ខេត្ត ប៉ៃលិននោះត្រូវបានថ្នាក់លើផ្លាស់ប្តូរឲ្យមកធ្វើជា មេគយ ខេត្ត ព្រះសីហនុ បន្តពីតំណែងចាស់ពេលនេះកំពុងតែប្រឈម នឹង ការរិះគន់កាន់តែខ្លាំងឡើងៗ មានការលើកឡើងថា លោក ទុំ ណូ កំពុងរកគ្រប់វិធីដើម្បីប្រមូលលុយ ក្នុង តំណែង ជាប្រធានសាខាគយ ខេត្ត ព្រះសីហនុ ដោយយកមេរៀនចាស់មកអនុវត្តន៍ ។
មន្ត្រីគយតូចតាចបានរិះគន់ថា អំពើពុករលួយ ក្នុងជួរមន្ត្រីគយ មានតាំងពីក្រោមដល់កំពូល ហើយ បើមន្ត្រីគយដែលគ្មានបក្ខពួកឬប្រាក់សូកប៉ាន់កុំសង្ឃឹមថា បានកាន់ តំណែងល្អៗឲ្យ សោះ បើទោះជា មន្ត្រីគយ ទាំងនោះបានបំពេញការងាររាប់សិបឆ្នាំហើយក៏ដោយ ។
ពាក់ព័ន្ធករណីខាងលើនេះ គេហទំព័រព្រះវិហារ យើងពុំអាចសុំការបំភ្លឺពី លោក ទុំណូ ប្រធានសាខាគយ ខេត្ត ព្រះសីហនុទើបតែឡើងកាន់តំណែងថ្មីនេះបានទេ៕

10

008

 

001

Filed in: សង្គម

Leave a Reply

Submit Comment