សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សមត្ថកិច្ចតូចតាចនៅខេត្តក្រចេះបានឲ្យដឹងថាឈ្មួញជាច្រើននាក់មាន ទាំងប្រុសទាំងស្រីកំពុងសម្រុកដឹកជញ្ជួនឈើឆ្លងកាត់ផ្លូវជាតិលេខ៧

ខេត្តក្រចេះ៖យ៉ាងគគ្រឹគគ្រេងព្រោះអីមន្ត្រីរដ្ឋបាលព្រៃឈើនិង សមត្ថកិច្ចពាក់ព័ន្ធដទៃទៀតគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅតាម របៀបអំពើពុករលួយគ្មានញញើតអ្វីឡើយ។មន្ក្រីរាជការក្នុងខេត្តក្រចេះ បានឲ្យដឹងថាឈ្មួញអាចដឹកជញ្ជួនឈើ ឆ្លងកាត់
រដ្ឋបាលព្រៃឈើអូរគ្រៀងគ្រប់គ្រងដោយលោក កែវ ចំណាន មកឆ្លងកាត់មុខស្នាក់ការដ្ឋបាលព្រៃឈើ សណ្ដាន់ស្រុកសំបូរដែលគ្រប់គ្រងដោយប៉ាលសុកែវឆ្លងកាត់ ទីស្នាក់ការរដ្ឋបាលព្រៃឈើកន្ទួត ស្រុក ចិត្របូរីគ្រប់គ្រង ដោយ លោក ឃ្លាំង ណារត្ន័ ឆ្លងកាត់ រដ្ឋបាលព្រៃឈើស្វាយ ជ្រះ ស្រុក ស្នួល គ្រប់គ្រងដោយ លោក ស្រូយធី ឆ្លងកាត់ សួន អាពាហ៍ ពិពាហ៍ គ្រប់គ្រង ដោយ លោក សុខ គោ យ៉ាងរលូន គ្មាន សមត្ថ កិច្ចណា រំខានឡើយ លោក សរ ចំរ៉ុង អភិបាលនៃគណៈអភិបាលខេត្ត ក្រចេះ និង មេរដ្ឋបាលព្រៃឈើ ខេត្ត ក្រចេះគួរតែមានវិធានការផងទាន មិនគួរណារក្សារភាពស្ងៀមស្ងាត់ទុកឲ្យបទល្មើសដឹកជញ្ជួនឈើ ចេញទៅស្រុកនានាកើតឡើងយ៉ាងពេញបន្ទុកដែរ។រាជរដ្ឋាភិបាលធ្លាប់បានមានអនុសាសន៍ថាសម្តេចស្អប់ណាស់មន្រ្តីគ្រាប់ល្ពៅប្រភេទទី១ខ្លាំងជាងគេហើយបន្ទាប់មកទី២និង៣សម្តេចត្រូវការមន្រ្តីគ្រាប់ល្ពៅប្រភេទទី៤ ពីព្រោះមន្រ្តីប្រភេទនេះស្មោះត្រង់។តែទោះជាយ៉ាងណាក៏ដោយអង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធស្របទៅតាមវិជ្ជាជីវៈនៃច្បាប់របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ដោយ៖(លោក គូន)៕

010 0011

Filed in: សង្គម

Leave a Reply

Submit Comment