សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សង្វៀនជល់មាន់ដ៏ធំនៅចំកណ្តាលក្រុងក្រចេះ ស្ថាប័នពាក់ព័ន្ធជាមនុស្សតែមួយ

សង្វៀនជល់មាន់ដ៏ធំនៅចំកណ្តាលក្រុងក្រចេះ ស្ថាប័នពាក់ព័ន្ធជាមនុស្សតែមួយ

ក្រចេះ៖ប្រជាពលរដ្ធនិងមន្ដ្រីមួយចំនួនបានបង្ហើបឲ្យដឹងថាទីតាំងល្បែងស៊ីសងនិងសង្វៀនបញ្ជាល់មាន់ដ៏ធំមួយកន្លែងស្ថិតនៅចំកណ្ដាលក្រុងក្រចេះ កំពុងបើកលេងភ្នាល់ដាក់លុយរាប់ពាក់ដុល្លា យ៉ាងសប្បាយអឺងកង អាជ្ញាធរសមត្ថកិច្ច មិនហ៊ានក្អក ផងចំណែក លោក វ៉ា ថន អភិបាល ខេត្តនិងលោក លន់ សុផាត ស្នងការខេត្ត និង លោកសាន្ត ប៊ុនថាន ជាបញ្ជាការកងរាជអាវុធហត្ថ ក្រចេះមិនដែលចុះបង្ក្រាបឡើយខ្លាចចំរបស់អ្នកធំ។ប្រជាពលរដ្ធសូមបញ្ជាក់ថាទីតាំងល្បែងស៊ីសងសង្វៀនបញ្ជាល់មាន់មួយនេះនៅក្នុងរបងថ្មដីឡូត៍មួយកន្លែងក្បែវត្ត “ហុង ឡាំ ” ក្រុងក្រចេះ ស្ថិតនៅភូមិ  អូរឫស្សី១ ឃុំ  អូរឫស្សី ក្រុងក្រចេះ ខេត្ត ក្រចេះ ។ថ្មីៗនេះទីតាំងបញ្ជាល់មាន់ដ៍ធំមួយនេះបានបើកលេងជាយូមកហើយតែមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធចុះសួរនាំម្ដងណាឡើយ តែផ្ទុយទៅវិញជារឿងមួយគេសង្កេតឃើញមាន សមត្ថកិច្ច ខ្លះមកចូលលេងដែល ធ្វើឲ្យបានបង់តម្លៃឲ្យសមត្ថកិច្ចទៅវិញ ។ ប្រជាពលរដ្ឋបានបន្តទៀតថា មិនតែប៉ុណ្ណោះពួកគាត់មានកា ព្រួយបារម្មណ៍ពីសុវត្តភាពសន្តិសុខសង្គមរឿងចោរលួចចោរ ប្លន់និង អំពើហឹង្សាដែលកើតចេញពីសកម្មភាពល្បែងស៊ីសង នេះតែម្ដង ។ ដូច្នេះប្រជាពលរដ្ឋសូមសំណូមពរទៅ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និង លោក លន់ សុផាត ស្នងការខេត្ត និងលោក សាន្ដ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថក្រចេះ ជ្រាបជាព័ត៌មាន និង ដាក់តន្ត្រីរបស់លោកមក ត្រួតពិនិត្យមើលទីតាំងមាន់ជល់ និងបង្ក្រាបផងទាន ។ បញ្ជាក់សារជាថ្មីថាម្តងទៀតបងប្អូនប្រជាពលរដ្ឋសូមដល់លោក វ៉ា ថន អភិបាល នៃគណៈ អភិបាល ខេត្ត និង លោក លន់ សុផាត ស្នងការខេត្ត និងលោក សាន្ត ប៊ុនថាន មេបញ្ជា ការកងរាជអាវុហត្ថ ខេត្ត ក្រចេះ ចុះបង្ក្រាបផងទា៕ដោយ៖​(រំដួលក្រចេះ)

IMG-20190430-WA0003

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment