សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ឋករណីជួញដូរគ្រឿងញៀនទម្ងន់៤០គីឡូក្រាម

ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ឋករណីជួញដូរគ្រឿងញៀនទម្ងន់៤០គីឡូក្រាម

ខេត្តកំពង់ធំ៖ជនជាតិខ្មែរ​ចំនួន​០៣នាក់ និងថៃម្នាក់ រួមនឹង​ថ្នាំញៀនទម្ងន់៤០គីឡូក្រាម ត្រូវបាន​កម្លាំងសមត្ថ​កិច្ចបង្ក្រាបបានកាលពីថ្ងៃច័ន្ទ  ៨រោច ខែ អស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ពេលរសៀល នៅចំណុច​ភោជនីដ្ឋាន​មួយកន្លែង យីហោ«រស់ សុខខុម»នៅលើផ្លូវជាតិលេខ០៦A ស្ថិតក្នុង​ភូមិ សំ​ណាក ឃុំ កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖ក្នុងការបង្ក្រាបនេះផងដែរ ក្រោមការដឹកនាំដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំ អមដំណើរដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង និងមា​នការ​ចូល​រួម ពីកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃផងដែរ។បើតាមលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បាន​ឲ្យដឹងបន្តទៀតថា៖ ជនសង្ស័យទាំង០៤នាក់​ ដែលត្រូវ​ឃាត់ខ្លួន​រួម​មាន៖១-ឈ្មោះ គន់ វណ្ណៈ/២-ឈ្មោះ សុខ ប៊ុនសិរិឆៃ /៣-ឈ្មោះសាក់ សេងសង /៤-ឈ្មោះ លី តឹក ។

វត្ថុតាងដែលដកហូតបានរួមមាន៖គ្រឿងញៀនទម្ងន់៤០គីឡូក្រាម និងរថយន្តចំនួន០២​គ្រឿងផងដែរ។ក្រោយពីបង្ក្រាប​លោកព្រះរាជអាជ្ញាបានថ្លែងអះអាងថា ជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាង ត្រូវ​បានបញ្ជូនមកស្នង​ការដ្ឋាននគរបាលខេត្ត កំពង់ធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖(យាយពេញ).

 

001 002 003 004

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment