សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កម្មវិធី​ប្រគំ​តន្ត្រី​ ដើម្បី​អបអរសាទរ​ខួប​ការទូត​លើក​ទី​ ៧០ រវាង​កម្ពុជា-ថៃ

ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគំ​តន្ត្រី “Melodies of Friendship” ដើម្បី​អបអរសាទរ​ខួប​ការទូត​លើក​ទី​ ៧០ រវាង​កម្ពុជា-ថៃ​នៅ​សាលសន្និសីទ​ចតុមុខ​កាលពី​ថ្ងៃទី​ ១១ ខែ​កុម្ភៈ​។

នៅក្នុង​ពិធី​ប្រគំ​តន្ត្រី​នាពេល​នោះ​មាន​ការប្រគំ​តន្ត្រី Jazz Ensemble of the Thailand Philharmonic Orchestra ជាមួយ​នឹង​បទភ្លេង និង​ចម្រៀង​ល្បីៗ ប្រគំ​ថ្វាយ និង​ជូន​ទស្សនិកជន​ទស្សនា​ដែល​ក្នុង​នោះ​រួមមាន​ស្នា​ព្រះហស្ត​ព្រះរាជនិពន្ធ​ពីរោះៗ​ជាច្រើន​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមរតន​កោដ្ឋ នរោត្តម សីហនុ និង​អតីតព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej៕

26

Filed in: ជីវិត កំសាន្ត

Leave a Reply

Submit Comment