សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ជនសង្ស័យរំលោភហើយចាក់សម្លាប់នារីវ័យជំទង់ម្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ព្រែកហូរខាងកើត ក្រុងតាខ្មៅ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាន.!!!

ជនសង្ស័យរំលោភហើយចាក់សម្លាប់នារីវ័យជំទង់ម្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ព្រែកហូរខាងកើត ក្រុងតាខ្មៅ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាន.!!!

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ដែលគេសង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្មលើនារីវ័យជំទង់ម្នាក់នៅក្នុងបន្ទប់ជួល នាយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីសួរនាំ។ សេចក្ដីរាយការណ៍បានអោយដឹងថា៖ ជនរងគ្រោះមានឈ្មោះ ផេង បញ្ញា អាយុ១៧ឆ្នាំ មុខរបរសិស្ស រៀននៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុ។ សមត្ថកិច្ចបានបញ្ជាក់ថា៖ ករណីនេះសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ រីឯជនសង្ស័យមានឈ្មោះ ទូច សុជាតិ ហៅអាដំរី អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត​ស្នងការនគរបាលខេត្តកណ្តាលបានប្រាប់បណ្តាញព័ត៌មានថា៖ ជនសង្ស័យរូបនេះ បានចាប់រំលោភជនរងគ្រោះ ហើយខឹងជនរងគ្រោះប្រាប់ឪពុកម្តាយ រួចហើយក៏ចាក់សម្លាប់ចោលតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពរួច ខណៈដែលសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ។រីឯជនសង្ស័យធ្វើជាប្រើល្បិចមកមើលសពនារីរអគ្រោះដែរ ក៏ត្រូវបានសមត្ថកិច្ចសង្ស័យក៏ធ្វើការឃាត់ខ្លួនយកទៅសួរនាំ។ គួរជម្រាបថា ដើមឆ្នាំ២០២១នេះ ខេត្តកណ្ដាលកើតឡើងករណីព្រហ្មទណ្ឌច្រើនករណី តួយ៉ាងដូចជា៖ករណីបាញ់បោះសេរី ករណីយកកាំភ្លើងវាយក្បាលបុគ្គលិកខ្លួន ករណីបាញ់រះគំរាមសម្ថកិច្ច ករណីផ្សេងៗទៀត ខណៈសមត្ថកិច្ចក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានតាមប្រម៉ាញ់ បង្ក្រាបបានគ្រប់មុខសញ្ញាទាំងអស់៕ ដោយ៖(តាខ្មៅ)

Filed in: សន្តិសុខ

Leave a Reply

Submit Comment