សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ភ្នំពេញៈស្នងការរងខេត្តកំពតម្នាក់មាន ឈ្មោះ អ៊ឹម​ ឈួន ឋានន្តរសក្តិផ្កាយ១​ អាយុ៥១ឆ្នាំ (រូបអាវពណ៌ក្រហម) និងបក្ខពួក២នាក់ទៀតឈ្មោះ កែវ ទិត្យមេសា ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ ហុង គា ភេទប្រុស អាយុ៦១ឆ្នាំ

ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះបានចាប់ខ្លួននៅវេលាម៉ោង ៩យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារ ខាលែនឌែលម៉ល(បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះសមត្ថកិច្ចបានដកហូតសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ១៧៣៨.៣៣ក្រាមស្មើរនិង (ជិត២គីឡូ)។បច្ចុប្បន្ន ជនសង្ស័យទាំង៣ នាក់ខាងលើរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕ដោយ៖(នារីខ្មែរ)

 

 

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment