ប្រទេសឥណ្ឌូនេស៊ីៈកម្លាំងរំញរ័នៃការរញ្ជួយផែនដីដែលមានចំណុចកណ្ដាលជម្រៅ៨២គីឡូម៉ែត្រ នឹងឆ្ងាយពីតំបន់ម៉ាឡាំង ខេត្តជ្វាខាងកើត លើកោះជ្វា ត្រឹមតែប្រមាណ៤៥គីឡូម៉ែត្រ បានបង្ករការខូចខាតដល់អាគារ ផ្ទះសម្បែងរាប់រយខ្នង រួមទាំងសាលារៀន កន្លែងធ្វើការរបស់មន្រ្តីរាជការ វិហ៊ារឥស្លាមជាច្រើនកន្លែងក្នុងតំបន់នេះ។
អ្នកនាំពាក្យមន្ទីរចាត់ការគ្រោះធម្មជាតិរបស់ឥណ្ឌូនេស៊ី ថ្លែងថា៖ ទិន្ន័យចុងក្រោយដែលយើងបានទទួល មានមនុស្សស្លាប់កើនឡើងដល់យ៉ាងតិច៧នាក់ ដែលម្នាក់ក្នុងនោះគឺស្រ្តីម្នាក់ ដែលជួបឧបទ្ធវហេតុរញ្ជួយផែនដី ខណៈកំពង់បើកម៉ូតូ នឹងគ្រោះអាក្រក់មនដុំថ្មខ្ទាត់លើ បណ្ដាលឲ្យនាងរងរបួសធ្ងន់ នឹង២នាក់ទៀត នឹងមានអ្នករងរបួសស្រាលប្រមាណ១០នាក់ទៀត ខណៈនេះ អ្នកភូមិជាច្រើនភូមិត្រូវជន្លៀសចេញពីផ្ទះ ដើម្បីសុវត្តិភាព៕(ប្រភពពីបរទេស).