សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កម្លាំងអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះអនុវត្តបន្តដូចភ្លៀងរលឹម ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន.!!!

កម្លាំងអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះអនុវត្តបន្តដូចភ្លៀងរលឹម ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន.!!!

បន្ទាយមានជ័យៈដោយមានការយកចិត្តទុកដាក់ពីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ និង លោកវរសេនីយ៍ឯក សៅ សារឿន អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ លោកអធិការ បានចាត់កម្លាំងប៉ុស្តិ៍ផ្សារកណ្តាល ចុះល្បាតបន្តដូចភ្លៀងរលឹម ទៅដល់ចំនុចបន្ទប់ជួល ម្តុំ រោងចក្រអូរនាង ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ភ្លាមៗនោះកម្លាំងប៉ុស្តិ៍បានឃើញជនសង្ស័យចំនួន០៣នាក់មានឈ្មោះដូចខាងក្រោម៖ ទី១.ឈ្មោះ ភាព សូផាវ៉ាន់ ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រយាដារ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ មិនប្រាកដ។ ទី២.ឈ្មោះ ស៊ី តូច ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ។ ទី៣.ឈ្មោះ ចោម សុឃា ភេទស្រី អាយុ២៥ ឆ្នាំ ស្នាក់នៅបន្ទប់ជួលរោងចក្រ ភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល មុខរបរកម្មកររោងចក្រ។ សមត្ថកិច្ចបានអោយដឹងថា៖ មុនដំបូង ដោយពួកទាំងបីនាក់កំពុងឈរនៅមុខបន្ទប់ជួល មើលទៅគួរអោយសង្ស័យ កម្លាំងប៉ុស្តិ៍ បានសុំធ្វើការត្រួតពិនិត្យទៅលើពួកគេ ពេលនោះឈ្មោះ ភាព សុផាវ៉ាន់ ភេទប្រុស បានយកប្រអប់ដាក់ទូរស័ព្ទបោះចោលទៅព្រៃមុខបន្ទប់ បន្ទាប់មក កម្លាំងប៉ុស្តិ៍ បានយកប្រអប់ទូរស័ព្ទមកបើកមើលស្រាប់តែនៅក្នុងនោះមានថ្នាំញៀនប្រភេទម្ស៉ៅក្រាមពណ៌សរថ្លាចំនួន០២កញ្ចប់ ជញ្ជីងថ្លឹងថ្នាំចំនួន០១ នឹងថង់ច្រកថ្នាំមួយចំនួន។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ថា គ្រឿញៀនទាំងអស់គឺជារបស់ឈ្មោះ ភាព សុផាវ៉ាន់ ដែលទិញពីឈ្មោះ តាក់ ភេទប្រុស អាយុជាងសាមសិបឆ្នាំ ។ បន្ទាប់មក កម្លាំងប៉ុស្តិ៍ បានឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ យកមកប៉ុស្តិ៍ដើម្បីសួរនាំបន្ត។ បច្ចុប្បន្ន: សមត្ថកិច្ចជំនាញស្នើរសុំធ្វើការឃាត់ខ្លួន ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕ ដោយ៖(ចំប៉ាប៉ោយប៉ែត)

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment