សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

នាយទាហានមួយរូប ត្រូវបានប្រកាសតែងតាំង ជាមេបញ្ជាការស្តីទីវរសេនាតូច៣៨១

នាយទាហានមួយរូប ត្រូវបានប្រកាសតែងតាំង ជាមេបញ្ជាការស្តីទីវរសេនាតូច៣៨១

ខេត្តព្រះវិហារៈ លោកវរសេនីយ៍ទោ នួន ផល្លា នាយរងសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ ត្រូវបានប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ ជាមេបញ្ជាការស្តីទី ជំនួសលោកឧត្តមសេនីយ៍ត្រី ហ៊ុ សំអ៊ុល អតីតមេបញ្ជាការអង្គភាពវរសេនាតូចអន្តរាគមន៍លេខ៣៨១ ដែលបានទទួលមរណភាពដោយសាររោគាពាធ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងលោកមេបញ្ជាការ មេបញ្ជាការរង នៃវរសេនាតូចទាំង៥ កាលពីព្រឹកពុធ ៧រោច​ខែ​ភទ្របទ ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងថា មេដឹកនាំដែលល្អ គឺត្រូវមានលក្ខណៈសម្បត្តិបីយ៉ាង៖ ១.សុខភាព ២.សមត្ថភាព, និង៣.គុណធម៌ ។លោក ឧត្តមសេនីយ៍ឯក បន្តថា ជាមួយនឹងលក្ខណៈសម្បត្តិទាំងបីនេះ ថ្នាក់ដឹកនាំក៏ត្រូវប្រកាន់ភ្ជាប់ នូវសត្យានុម័ត និងអត្តនោម័ត នៅក្នុងការដឹកនាំ ទើបធ្វើឲ្យអង្គភាពមានការរីកចំរើន។ អនុវត្តន៍ឲ្យបានមឹងម៉ាត់បទបញ្ជាដែលបានសម្រេចរួមគ្នា សាមគ្គីឯកភាព ដឹកនាំអង្គភាពឲ្យបានល្អ ធ្វើយ៉ាងណាកុំឲ្យបែកបាក់សាមគ្គីភាពផ្ទៃក្នុង។ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក៏បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំពុះពារជម្នះ នូវរាល់ឧបសគ្គរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធិផលគួរឱ្យកត់សម្គាល់។ អនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមគោលនយោ បាយ របស់រាជរដ្ឋាភិបាល ក្នុងនោះកម្លាំងបានពង្រឹងខឿនការពារជាតិ ម្ចាស់ការក្នុងការបំពេញភារកិច្ចស្នូល របស់ខ្លួនធានាថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និង ការអភិវឌ្ឍជូនជាតិ មាតុភូមិ និងប្រជាជន៕ដោយ៖(​លោក វុទ្ធី)

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment