សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

បុរសម្នាក់ត្រូវបានកងកំលាំងអាវុធហត្ថស្រុកជាំក្សាន្ដសហការជាមួយកងកម្លាំងក២កងពលតូចអន្តរាគមន៍លេខ០៨ចុះបង្ក្រាបករណីគ្រឿងញៀន!!!

បុរសម្នាក់ត្រូវបានកងកំលាំងអាវុធហត្ថស្រុកជាំក្សាន្ដសហការជាមួយកងកម្លាំងក២កងពលតូចអន្តរាគមន៍លេខ០៨ចុះបង្ក្រាបករណីគ្រឿងញៀន!!!

ខេត្តព្រះវិហារៈ បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារនៅវេលាម៉ោង០៤:០០នាទីថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងទី២៩ ខែកញ្ញា ឆ្នាំ២០២១ កងកម្លាំងអាវុធហត្ថស្រុកជាំក្សាន្តចំនួន០៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការស្រុក បានសហការជាមួយកម្លាំងក២ កងពលតូចអន្តរាគមន៍លេខ០៨ បានចុះបង្រ្កាបករណីរក្សាទុក និង ជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅចំណុច ( UTM ៤៥១៤៥០-១៥៦៥២៣៥) ស្ថិតក្នុងភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ក្នុងករណីបង្ក្រាប់ខាងលើ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ផាត ភា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ និង ដកហូតវត្ថុតាងថ្នាំញៀន ម៉ាទឹកកកចំនួន១០កញ្ចប់(កញ្ចប់ធំចំនួន០១កញ្ចប់)។បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាងខាងលើកម្លាំងអាវុធហត្ថស្រុកជាំក្សាន្ដកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនមកទីបញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារចាត់ការបន្តតាមនីតិវិធី៕ដោយ៖(​លោក វុទ្ធី)

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment