សម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិបានសោយទិវង្គតនៅប្រទេសបារាំងក្នុងព្រះជន្ម៧៧ព្រះវស្សា។សារព័ត៌មានReuters បានដកស្រង់សេចក្តីប្រកាសនៅលើFacebookរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ឯ.ឧ ខៀវ កាញារីទ្ធ មានប្រសាសន៍ថាព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ព្រះជន្ម ៧៧ ព្រះវស្សាបានសោយទិវង្គត់នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកានៅទីក្រុងប៉ារីសប្រទេសបារាំង។ បន្ថែមពីលើនេះ ឯ.ឧ រដ្ឋមន្ត្រី កាញារីទ្ធមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិគឺជាព្រះរាជបុត្រច្បងរបស់អតីតព្រះមហាក្សត្រនរោត្តម សីហនុនិងជាបងប្រុសបង្កើតរបស់ព្រះបាទនរោត្តមសីហមុនីបច្ចុប្បន្ន។ លោកធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទី១នៃប្រទេសកម្ពុជាពីឆ្នាំ១៩៩៣ដល់១៩៩៧និងជាប្រធានរដ្ឋសភាពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៦៕យោងតាមReuters