ភ្នំពេញ : ជនសង្ស័យមួយក្រុម មានគ្នាជាច្រើននាក់ បានធ្វើសកម្មភាព បាញ់ឡើងលើវេហាចំនួន ០៧គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅវេលាម៉ោង ១១និង១៥នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចច្រកចូលវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។យោងតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនកើតហេតុ ជនសង្ស័យមួយក្រុម មានគ្នាជាច្រើននាក់ បានជិះរថយន្តមួយគ្រឿងម៉ាកព្រូស មិនចាំផ្លាកលេខ និងម៉ូតូជាច្រើនគ្រឿង បានធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើរួចមិនដឹងមានមូលហេតុ និងខឹងរឿងអ្វីឲ្យប្រាកដនោះទេ ក៏ជនសង្ស័យ ភាគីខាងជិះម៉ូតូ បានដកកាំភ្លើងខ្លី ពីចង្កេះ បាញ់ឡើងលើចំនួន ៧គ្រាប់ រួចនាំគ្នាបើករថយន្ត និងម៉ូតូចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តងទៅ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌ បានចុះមកដល់ទីតាំងខាងលើ និងធ្វើការស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនបង្កយកមកដាក់ទោសតាមផ្លូវច្បាប់ឲ្យខានតែបាន៕
0
ផ្ទុះអាវុធ ៧គ្រាប់ កណ្តាលអាធាត្រ ទំនងជាស្វាគមន៍ លោកអធិការខណ្ឌទើបឡើងកាន់តំណែងថ្មីទេដឹង…???

Filed in: សន្តិសុខ