សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

បុរសម្នាក់យាមផ្ទះវីឡាមួយកន្លែង ត្រូវខ្មាន់កាំភ្លើងបាញ់ជាច្រើនគ្រាប់ ស្លាប់ នៅកណ្ដាលទីក្រុងភ្នំពេញ

បុរសម្នាក់យាមផ្ទះវីឡាមួយកន្លែង ត្រូវខ្មាន់កាំភ្លើងបាញ់ជាច្រើនគ្រាប់ ស្លាប់ នៅកណ្ដាលទីក្រុងភ្នំពេញ

ភ្នំពេញ : ស្នូរសម្លេងគ្រាប់កាំភ្លើងបានផ្ទុះឡើងជាច្រើនគ្រាប់ នៅកណ្ដាលក្រុងភ្នំពេញ នារសៀលថ្ងៃទី៥កក្កដានេះ គ្រាដែលខ្លាន់កាំភ្លើងបានចូលទៅបាញ់ប្រហារបុរសម្នាក់ស្លាប់នៅក្នុងថ្លុកឈាម ស្ថិតនៅក្នុងផ្ទះវីឡាមួយកន្លែង តាមបណ្ដោយផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។អគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ នេត សាវឿន បានបញ្ជាកម្លាំងឱ្យចុះភ្លាមៗទៅកន្លែងកើតហេតុដើម្បីប្រមូលវត្ថុតាងនិងតាមប្រម៉ាញ់ឃាតករ ។បើតាមអ្នកឃើញហេតុការណ៍ថា ខ្មាន់កាំភ្លើងបានបាញ់រះទៅលើជនរងគ្រោះប្រមាណ១០គ្រាប់ ហើយជិះម៉ូតូគេចខ្លួនបាត់។ នៅពេលនេះសមត្ថកិច្ចជំនាញជាច្រើននាក់ បានចុះទៅដល់កន្លែងកើតហេតុ និងកំពុងធ្វើកោសល្យវិច្ច័យស្រាវជ្រាវបន្ដទៀត៕ដោយ៖ (នារីខ្មែរ).

 

Filed in: សន្តិសុខ

Leave a Reply

Submit Comment