ព្រះសីហនុ : កាលពីថ្ងៃពុធ ទី៤ មករា ២០២៣ អាជា្ញធរក្រុងព្រះសីហនុ ក្រោមការដឹកនាំពីលោក គួច ចំរើន អភិបាលខេត្ត បានប្រកាសថា ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ ពលរដ្ឋអាចក្រាលកន្ទេល តង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារបាន មិនតម្រូវឱ្យមានការបង់ប្រាក់ទេ ប៉ុន្តែអាជា្ញធរហាមមិនឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត។សូមបញ្ជាក់ថា កន្លងមកក្រុមអាជីវករមួយចំនួនបានវាតទីនៅតាមតំបន់ឆ្នេរធ្វើអាជីវកម្មផ្ទាល់ ដោយបានទារលុយពលរដ្ឋឬអ្នកទេសចរដែលមកលេងឬអង្គុយកន្លែងរបស់គេ ដោយមូលហេតុថា ពួកគេបានបង់លុយឱ្យអាជា្ញធរក្នុងតំបន់ ប៉ុន្តែក្រោយមកសកម្មភាពនេះត្រូវបានបញ្ឈប់បន្ទាប់ពីតំបន់ឆ្នេរត្រូវបានរៀបចំកែលម្អឱ្យមានសោភ័ណភាព ៕ដោយ៖( សម្រស់មាត់សមុទ្រ).
0
អាជា្ញធរថា ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុពលរដ្ឋអាចក្រាលកន្ទេលបឬបោះតង់សម្រាប់អង្គុយលេងពិសារម្ហូបអាហារបានមិនមានការបង់ប្រាក់ទេ
Filed in: ចរាចរណ៍