សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

នាយករដ្ឋមន្រ្តី ដាក់ផែនការឱ្យលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ចាត់ចែងគោលនយោបាយសំខាន់ៗទាំង៦ ជាបន្ទាន់!

នាយករដ្ឋមន្រ្តី ដាក់ផែនការឱ្យលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ចាត់ចែងគោលនយោបាយសំខាន់ៗទាំង៦ ជាបន្ទាន់!

ភ្នំពេញ : រដ្ឋាភិបាលអាណត្តិទី៧ នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែសីហា ឆ្នាំ ២០២៣នេះ បានបើកអង្គប្រជុំលើកដំបូងនៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលការប្រជុំនេះ គេចាត់ទុកថា ជាថ្ងៃប្រវត្តិសាស្ត្រ ។

នាយករដ្ឋមន្រ្តីអាណត្តិទី៧ ឯ.ឧ កត្តិទេសាភិបាល ហ៊ុន ម៉ាណែត បានថ្លែងថា ភាពចាំបាច់នៃការជំរុញអនុវត្តកម្មវិធីគោលនយោបាយ អាទិភាពទាំង៦ លោកបានប្រគល់ភារកិច្ចជូន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់ចែង និង ដាក់ឱ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ទាំង៦នេះ ជាបន្ទាន់ និងជាបន្តបន្ទាប់ ឱ្យបានទាន់នៅក្នុងឆ្នាំ២០២៣ ស្របតាមការសន្យារបស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋ និង ត្រូវផ្ដល់របាយការណ៍វឌ្ឍនភាពការងារពាក់ព័ន្ធនឹងចំណាត់ការនេះ ជូនគណៈរដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំពេញអង្គ លើកទី២ ដែល លោកគ្រោងនឹងដឹកនាំ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។

បើតាមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា យន្តការដឹកនាំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត វិធានការគន្លឹះ៖ ចំពោះការអនុវត្តវិធានការគន្លឹះពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ការ លើកកម្ពស់គុណភាពអប់រំ និងការលើកកម្ពស់គុណភាពសេវាសុខាភិបាល, លោកនឹងដឹកនាំគណៈ- កម្មាធិការជាតិ ដោយផ្ទាល់ ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះនីមួយៗ ។

ចំពោះការអនុវត្តវិធានការគន្លឹះពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ- ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការកាត់បន្ថយ និង ឈានទៅដល់ការលុបបំបាត់ ការជួញដូរ និង ការប្រើប្រាស់គ្រឿងញៀន នៅក្នុងសហគមន៍, សូមប្រគល់ភារកិច្ចជូនក្រសួងមហាផ្ទៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ស្ថាប័ន- អាជ្ញាធរពាក់ព័ន្ធ រៀបចំផែនការសកម្មភាពជាក់ស្ដែង ។

ចំពោះការអនុវត្តវិធានការគន្លឹះពាក់ព័ន្ធនឹងការពង្រឹង និងលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ លោក សូមប្រគល់ភារកិច្ចជូនក្រសួងយុត្តិធម៌ រៀបចំផែនការ សកម្មភាពជាក់ស្ដែង ។ យន្តការដឹកនាំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១៖ រាជរដ្ឋាភិបាលក៏សម្រេចដាក់ចេញផងដែរ នូវយន្តការជំរុញការអនុវត្ត, យន្តការដឹកនាំ សម្របសម្រួលនិង យន្តការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្ត យុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី ១ ដោយ៖ ប្រគល់ភារកិច្ចជូនទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកជា ស្ថាប័នសម្របសម្រួលរួម របស់រាជរដ្ឋាភិបាល នៅក្នុងក្របខ័ណ្ឌនៃយន្តការសម្របសម្រួល តាមដាន ត្រួតពិនិ ត្យ និង វាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ។ ដើម្បី សម្រេចគោលដៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវរៀបចំឱ្យបានឆាប់នូវលិខិត បទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ដើម្បីកំណត់លម្អិតនូវវិធីសាស្ត្រ, បែបបទ និងនីតិវិធីនៃការសម្របសម្រួល ការតាមដាន ការត្រួតពនិត្យ និង ការវាយតម្លៃ លើការ អនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ។ និង ប្រគល់ភារកិច្ចជូនគណៈកម្មាធិការអន្តរក្រសួង ឬ ក្រុមប្រឹក្សា ដែលមានសមត្ថកិច្ច ពាក់ព័ន្ធ ទទួលបន្ទុកសម្របសម្រួលលើការជំរុញការអនុវត្តការងារអាទិភាព ដែលមានចរិតអន្តរក្រសួង-ស្ថាប័ន ឬ អន្តរវិស័យ ។ឆ្លៀតក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី សូមជម្រាបជូនអង្គគណៈរដ្ឋមន្ត្រី និង ជនរួមជាតិ, ជាពិសេស វិស័យឯកជន មេត្តាជ្រាបថា, ខ្ញុំនឹងដឹកនាំ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែល នឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខាងមុខនេះ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរផ្សេងៗ ក៏ ដូចជាការដាក់ចេញនូវវិធានការមុតស្រួច និង ជាក់ស្ដែងមួយចំនួន ដើម្បីបន្តជំរុញគាំទ្រវិស័យ ឯកជន ដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច ។

លោកសូមអំពាវនាវដល់វិស័យឯកជន និង ភាគីពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមក្នុងវេទិកានេះឱ្យបានសកម្មបំផុត កុំបីអាក់ខាន ។ បើតាមលោកនាយករដ្ឋមន្រ្តី សូមប្រគល់ភារកិច្ចជូន លោក អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការគោល នយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្របសម្រួលជាមួយក្រសួង-ស្ថាប័ន, វិស័យឯកជន ព្រម ទាំងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីរៀបចំវេទិកានេះ ។សរុបជារួម កម្ពុជាពិតជាមានមោទនភាពខ្ពស់បំផុត ជាមួយនឹងការសម្រេចបាននូវសុខសន្តិភាពដ៏ពេញលេញ និង រឹងមាំ ក្នុងរយៈពេល២៥ឆ្នាំ កន្លងមក ហើយនៅក្រោមម្លប់ដ៏ ត្រជាក់នៃសុខសន្តិភាពនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗ មិនអាចកាត់ថ្លៃបានយ៉ាង សន្ធឹកសន្ធាប់ និង បានឆ្លងកាត់បរិវត្តកម្មសំខាន់ៗជាប្រវត្តិសាស្ត្រ ដែលបានកែលម្អជីវភាពរស់ នៅរបស់ប្រជាជន និង បានលើកស្ទួយកិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត លើឆាកតំបន់ និង សកល តាមរយៈការដាក់ចេញ និង ការដឹកនាំអនុវត្តដោយជោគជ័យ នូវ យុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណ ទាំង ៤ ដំណាក់កាល ។ ឈរលើមូលដ្ឋាននៃសមិទ្ធផលដ៏ធំធេងទាំងនេះ, ជាមួយនឹងការសម្លឹងទៅមុខ សម្រាប់ រយៈពេល ២៥ ឆ្នាំទៀត, ហើយតាមរយៈការធ្វើបទឧទ្ទេសនាមផ្ទាល់នៅទីនេះ ក៏ដូចជាការ ផ្សាយបន្តផ្ទាល់តាមបណ្តាញសារព័ត៌មានចេញពីទីនេះ, ខ្ញុំបានបង្ហាញជូនដល់អង្គគណៈរដ្ឋមន្ត្រីរបស់យើង និង ជូនដល់សហគមន៍ជាតិ និង អន្តរជាតិ ជ្រាបនូវ យុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី ១ ដែលជា របៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ។ លោក ក៏បានបង្ហាញជូននូវ វិធានការគន្លឹះ ដែលខ្ញុំនឹងដឹកនាំតម្រង់ទិស លើការអនុវត្ត ដើម្បីឆ្លើយតបទៅនឹងភាព ចាំបាច់នៃការដោះស្រាយបញ្ហាប្រឈម និង ការកែទម្រង់វិស័យសំខាន់ៗ ដែលជាបំណងប្រាថ្ន ដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ។

ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា យើង នឹងជម្នះបាននូវបញ្ហាប្រឈម, ឧបសគ្គ និង វិបត្តិនានា ក្នុងការដឹកនាំសង្គមជាតិកម្ពុជា លើវិថី នៃការអភិវឌ្ឍ, វឌ្ឍនភាព, និង វិបុលភាព ឱ្យកាន់តែថ្កើងថ្កានឡើងបន្ថែមទៀត ហើយកសាង បាននូវមូលដ្ឋានគ្រឹះប្រកបដោយភាពធន់ដ៏រឹងមាំ សម្រាប់ការឈានឡើងប្រកបដោយការជឿ ទុកចិត្ត ឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។មុននឹងបញ្ចប់, ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៅតាមបណ្តាក្រសួង- ស្ថាប័ន, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, អង្គនីតិ ប្បញ្ញត្តិ, អង្គតុលាការ, ព្រមទាំងគ្រប់ដៃគូអភិវឌ្ឍន៍ ទាំងដៃគូទ្វេភាគី និងពហុភាគី, វិស័យ ឯកជន, អង្គការមិនមែនរដ្ឋាភិបាល, ក៏ដូចជាជនរួមជាតិទាំងអស់ មេត្តាផ្តល់ការគាំទ្រពេញ ទំហឹង និង ចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការ គោលនយោបាយ និង កម្មវិធីនានា នៅក្នុងក្របខណ្ឌនៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នេះ ក៏ដូចជា វិធានការគន្លឹះ ដែលលោកបានដាក់ចេញ ។ លោក សូមប្រកាសដាក់ឱ្យអនុវត្ត យុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១ និង វិធានការគន្លឹះ ចាប់ពីពេលនេះ តទៅ ៕ដោយ÷(នារីខ្មែរ)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment