សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ភ្ញៀវទេសចរទៅងូតទឹកលេងកម្សាន្តជាហូរហែ នៅតំបន់ទេសចរណ៍ទឹកធ្លាក់ជ្រាវ

ភ្ញៀវទេសចរទៅងូតទឹកលេងកម្សាន្តជាហូរហែ នៅតំបន់ទេសចរណ៍ទឹកធ្លាក់ជ្រាវ

ភ្នំពេញ : ភ្ញៀវទេសចរទៅងូតទឹកលេងកម្សាន្តជាហូរហែ នៅតំបន់ទេសចរណ៍ទឹកធ្លាក់ជ្រាវ បន្ទាប់ពីតំបន់នេះសម្រស់ធម្មជាតិល្អស្រស់ត្រកាល និងមានទឹកធ្លាក់ ដែលធ្វើឱ្យអាម្មណ៍ភ្ញៀវទេសចរទៅកម្សាន្ដមិនចេះជិនណាយ។ តំបន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវ ដែលស្ថិតនៅក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ មានចម្ងាយប្រមាណជាង ៧០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ស្ពឺ ដែលទឹកធ្លាក់នេះជាជម្រាលច្រើនដំណាក់ អំណោយផលដល់ការងូតទឹកលេងកម្សាន្ដពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ លោក រស់ សុខ បានឱ្យដឹងថា តំបន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវមានសក្តានុពលធំធេងណាស់ ព្រោះវាស្ថិតក្នុងតំបន់ជួរភ្នំឱរ៉ាល់ដែលប្រមូលផ្តុំដោយសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ហើយអ្វីដែល អស្ចារ្យខ្លាំងនោះ គឺតំបន់នេះ មានទឹកធ្លាក់ពីលើភ្នំរហូតដល់ ១៥ ម៉ែត្រ ដែលមានភាពទាក់ទាញខ្លាំងសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្តហើយ ចង់ទៅលេងម្ដងទៀត។

លោកប្រធានមន្ទីរទេសចរណ៍ បានបន្ថែមថា ទឹកធ្លាក់ជ្រាវ ជាទឹកធ្លាក់ចំនួន៧ថ្នាក់ ដ៏ត្រជាក់សម្រាប់អ្នកទៅលេងលម្ហែកាយ។ ទីនោះជាតំបន់ទេសចរណ៍ធម្មជាតិមួយដែលមានព្រៃភ្នំព័ទជុំវិញ និងកំពុងតែទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិទៅលេងកម្សាន្ត ក្រោយពីតំបន់ទេសចរណ៍ធម្មជាតិមួយនេះ ត្រូវបានគេស្គាល់ និងនិយាយតៗគ្នាថា ទីនោះមានបរិយាកាសល្អ មានធម្មជាតិស្រស់ស្អាត។លោកប្រធានមន្ទីរទេសចរណ៍ថា ភ្ញៀវទេសចរដែលទៅកាន់ទីនោះ អាចចុះងូតទឹក និងហែលទឹកលេង និងអង្គុយគយគន់ទេសភាពព្រៃភ្នំ មើលទឹកធ្លាក់ និងរៀបអាហារជួបជុំគ្រួសារតាមចំរាក់ផ្ទាំងថ្មក្រោមម្លប់ដើមឈើដ៏ត្រជាក់ និងអង្គុយតាមកញ្ចុះស្តាប់សម្លេងសត្វយំលាយឡំនឹងស្នូរទឹកជ្រោះហូរធ្លាក់ពីលើថ្មដាមិនដាច់សម្លេង៕ដោយ:(នារីខ្មែរ).

Filed in: ទេសចរណ៍

Leave a Reply

Submit Comment