សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ចិនវ៉ាដាច់ជប៉ុនជាលើកដំបូងដើម្បីក្លាយជាប្រទេសនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោក

ចិនវ៉ាដាច់ជប៉ុនជាលើកដំបូងដើម្បីក្លាយជាប្រទេសនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោក

ព័ត៌មានអន្តរជាតិ:ចិននឹងក្លាយជាប្រទេសនាំចេញរថយន្តច្រើនជាងគេបំផុតរបស់ពិភពលោកយ៉ាងពិតប្រាកដនៅឆ្នាំនេះខណៈដែលការនាំចេញរថយន្តរបស់ខ្លួនក្នុងរយៈពេល១០ខែដំបូងឆ្នាំនេះបានកើនឡើងដល់៣,៩លានគ្រឿង។នេះបើតាមការចេញផ្សាយXinhua។លោកWangXiaមន្ត្រីរបស់ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានធ្វើការកត់សម្គាល់យ៉ាងដូចនេះនៅក្នុងពិព័រណ៍រថយន្តអន្តរជាតិ-ក្វាងចូវលើកទី២១។លោកWangបានបន្តថាឧស្សាហកម្មរថយន្តរបស់ប្រទេសចិនបានបោះជំហានដ៏រឹងមាំមួយឆ្ពោះទៅរកការធ្វើអន្ដរជាតូបនីយកម្ម ។ទោះបីជាបរិយាកាសអន្តរជាតិមានភាពស្មុគស្មាញនិងធ្ងន់ធ្ងរយ៉ាងណាក្តី។នៅក្នុងត្រីមាសទី១ប្រទេសចិនបាននាំចេញរថយន្តចំនួន១,០៧លានគ្រឿង ដែលវ៉ាដាច់ប្រទេសជប៉ុនជាលើកដំបូងដើម្បីក្លាយជាប្រទេសនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោក។ចំណែកក្នុងរយៈពេល១០ខែដំបូងឆ្នាំនេះ ទំហំនៃការនាំចេញសម្រេចបានកំណើន៥៩,៧ភាគរយដល់៣,៩២លានគ្រឿងបើធៀបនឹងឆ្នាំមុន។តម្លៃនៃការនាំចេញរថយន្តក្នុងមួយគ្រឿងបានកើនឡើងដល់១៣៧.០០០យ័ន (ប្រហែល១៩.១០០ដុល្លារអាមេរិក) ក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០២៣នេះបើធៀបនឹង៨៥.០០០យ័នក្នុងមួយគ្រឿង កាលពីឆ្នាំ២០១៤។លោក Wang បានកត់សម្គាល់ថា “ក្នុងឆ្នាំ២០០១ការនាំចេញខ្សែសង្វាក់ឧស្សាហកម្មរថយន្តរបស់ប្រទេសចិនមានទំហំទឹកប្រាក់ត្រឹមតែ១,៥៦ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលកាន់កាប់ចំណែកសកលត្រឹមតែ០,៦៥ភាគរយ។ប៉ុន្តែ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះការនាំចេញសម្រេចបានទំហំទឹកប្រាក់ជិត១២២ពាន់លានដុល្លារ ដែលស្មើនឹង៥,៥ភាគរយនៃចំណែកសកល។លោក Wangបានបន្ថែមថាស្របពេលមានការដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងលើកកម្ពស់ការប្រើប្រាស់ និងការងើបឡើងវិញបន្តិចម្តងៗនៃទំនុកចិត្តរបស់អ្នកប្រើប្រាស់ ទីផ្សាររថយន្តរបស់ប្រទេសចិននឹងកាន់តែរីកចម្រើន៕

 

 

Filed in: ព័ត៌មានអន្តរជាតិ

Leave a Reply

Submit Comment