សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្ដេច ហ៊ុន ម៉ាណែត ៖ កំពង់ផែទឹកជ្រៅខេត្ដព្រះសីហនុ នឹងសាងសង់ រួចរាល់នៅឆ្នាំ២០២៦

សម្ដេច ហ៊ុន ម៉ាណែត ៖ កំពង់ផែទឹកជ្រៅខេត្ដព្រះសីហនុ នឹងសាងសង់ រួចរាល់នៅឆ្នាំ២០២៦

ព្រះសីហនុ : សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កំពង់ផែទឹកជ្រៅខេត្ដព្រះសីហនុ នឹងសាងសង់ រួចរាល់នៅឆ្នាំ២០២៦ នឹងមាននាវាដែលផ្ទុកទំនិញបានប្រមាណ ៦០០០០ តោនចូលចតបាន និងមានសមត្ថភាពទទួល នាវាក្នុងតំបន់ប្រមាណ ៩៣ ភាគរយឱ្យចូលចត។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កំពង់ផែថ្មីជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រនេះ នឹងហើយរួចរាល់នៅត្រឹមឆ្នាំ២០២៦។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោយសាងសង់រួចកំពង់ផែទឹកជ្រៅព្រះសីហនុ នឹងមាននាវាដែលផ្ទុកទំនិញបានប្រមាណ ៦០០០០ តោនចូលចតបាន និងមានសមត្ថភាពទទួល នាវាក្នុងតំបន់ប្រមាណ ៩៣ ភាគរយឱ្យចូលចត។ សម្តេចធិបតី ហ៊ុន ម៉ាណែតបន្ថែមថា កំពង់ផែកម្ពុជា គឺជាចំណុចកណ្ដាលនៃកំពង់ផែ ដ៏រវល់របស់ថៃ និងវៀតណាម ហេតុនេះត្រូវពង្រីកសក្ដានុពលឱ្យបានកាន់តែច្រើន ដើម្បីទទួលការ លើកដាក់ទំនិញឱ្យបានកាន់តែប្រសើរថែមទៀត។ទន្ទឹមនឹងនេះ សម្តេចធិបតីហ៊ុន ម៉ាណែតប្រកាសថា ឆ្នាំ២០២៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងស្វាគមន៍គ្រប់រាល់កប៉ាល់ដឹកទំនិញធំៗរបស់ប្រទេសទាំងអស់នៅលើពិភពលោកផងដែរ។សម្តេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

  1. ទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។សូមបញ្ជាក់ថា រយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់កំពង់ផែព្រះសីហនុមានចំនួនជាង ៧ លានតោន កើនឡើង ១១,៣៤ ភាគរយ ដោយរកចំណូលអាជីវកម្មសរុបមានចំនួនជាង ៨៥ លានដុល្លារអាម៉េរិក កើនឡើង ២,៧១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២៕ដោយ :(យាយពេញ).

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment