សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

នាយករដ្ឋមន្រ្ដី ណែនាំឱ្យគ្រប់ក្រសួងស្ថាប័នធ្វើកំណែទម្រង់ផ្ទៃក្នុង

នាយករដ្ឋមន្រ្ដី ណែនាំឱ្យគ្រប់ក្រសួងស្ថាប័នធ្វើកំណែទម្រង់ផ្ទៃក្នុង

 

ភ្នំពេញ : សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់ក្រសួងស្ថាប័នធ្វើកំណែទម្រង់ផ្ទៃក្នុង ដោយត្រូវប្រើធនធានមនុស្សឱ្យចំជំនាញ ត្រូវលើកទឹកចិត្ដ និងពង្រឹងសមត្ថភាព ដើម្បីអនុវត្ដន៍ការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលជំរុញឱ្យអង្គភាពកាន់តែអភិវឌ្ឍន៍យ៉ាងលឿនបំផុត។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុង ក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ នៅព្រឹកទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ការវិនិយោគលើធនធានមនុស្ស គឺមានសារៈសំខាន់ណាស់ ដើម្បីអភិវឌ្ឍនៅតាមក្រសួងស្ថាប័នឱ្យមានប្រសិទ្ធភាពខ្ពស់ និងកាន់តែអភិវឌ្ឍន៍យ៉ាងលឿនបំផុត។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការវិនិយោគលើធនធានមនុស្សនេះ គឺគ្រប់ក្រសួងស្ថាប័ន ត្រូវផ្ដោតលើការលើកទឹកចិត្ដ និងពង្រឹងសមត្ថភាពមន្រ្ដីផ្ទៃក្នុងរបស់ខ្លួន ដើម្បីប្រមូលធនធានមនុស្សដែលមានសមត្ថភាព និងសក្ដានុពលមកអនុវត្ដការងារទាំងកម្លាំងចិត្ដ និងកម្លាំងកាយ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ជំនាញមួយ យើងត្រូវឱ្យតម្លៃ និងដឹងពីសារៈសំខាន់ ទើបយើងអាចមានធនធានមនុស្សមានសមត្ថភាព និងសក្ដានុពលនៅក្នុងស្ថាប័ន ។ «គឺត្រូវផ្ដោតលើការកំណែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុង កន្លែងណាដែលសំខាន់ដែលត្រូវរៀបចំកែសម្រួល……បើយើងមិនប្រើគាត់មិនប្រគល់ភារកិច្ចឱ្យគាត់ មិនលើកទឹកចិត្ដឱ្យគាត់ តិចទៀតបាត់អស់ហើយ បើទោះបីគាត់នៅក៏កាំបិតនឹងលែងស្រួច លែងមុតដែរ ដែលយើងមានស្ថានភាព និងភាពចាំបាច់ខ្លាំង គឺយើងនឹងពិបាក»។សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា សម្ដេចចង់ឱ្យគ្រប់ក្រសួងស្ថាប័នត្រូវកសាងជំនាញឱ្យបានខ្លាំង ដើម្បីធានាប្រសិទ្ធភាពការងារ៕ដោយ:(នារីខ្មែរ)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment