សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងតែធ្វើបាបប្រជាពលរដ្ឋ តាមរយៈការប្រឌិតព័ត៌មានមិនពិត

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងតែធ្វើបាបប្រជាពលរដ្ឋ តាមរយៈការប្រឌិតព័ត៌មានមិនពិត

 

ភ្នំពេញ : សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងតែធ្វើបាបប្រជាពលរដ្ឋ តាមរយៈការប្រឌិតព័ត៌មានមិនពិតឱ្យប្រជាពលរដ្ឋជឿ ដើម្បីតែកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” ដែលមានទីតាំងនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំទៅក្រុមប្រឆាំង ដែលកំពុងរត់ចោលស្រុក ហើយតែងតែប្រឌិតរឿងកុហកឥតឈប់ឈរនោះថា «គម្រោងសាងសង់ព្រែកជីកហ្វូណន់តេជោ» គឺ មិនមែនជាលុយកម្ចីបរទេសនោះទេ គឺជាគម្រោង BOT ហើយសម្តេច បានផ្ញើសារទៅពួកទាំងនោះទៀតថា កុំប្រឌិតរឿងកុហកច្រើនពេកប្រយ័ត្នបាប។

សម្ដេចធិបតីមិនជឿថា មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចល្ងង់ដល់ថ្នាក់មិនដឹងពីគម្រោងអភិវឌ្ឍន៍ព្រែកជីហ្វូណនោះទេ។ នេះគឺជារឿងប្រឌិតរបស់ក្រុមអ្នកប្រឆាំងមួយចំនួនដែលជ្រកក្រោមស្លាកសារព័ត៌មានប្រឌិតរឿង ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាលប៉ុណ្ណោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មន្រ្ដីរាជរដ្ឋាភិបាល តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧នេះ មិនធ្វើអ្វីដែលបំផ្លាញជាតិនោះទេ ប៉ុន្ដែគឺធ្វើអ្វីដែលគិតគូរដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

សម្ដេចធិបតីបានបន្ថែមថា ក្រសួងសេដ្ឋកិច្ច និងក្រសួងសាធារណការបានខិតខំយ៉ាងខ្លាំងក្នុងការទាក់ទាញវិនិយោគទុនបរទេសមកអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីបម្រើការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ទន្ទឹមនឹងនេះ សម្ដេចធិបតីហ៊ុនម៉ាណែត បន្ដថា ក្រុមអ្នកវិភាគទាំងឡាយគួរប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយដោយវិភាគព័ត៌មានពិត ហើយកុំប្រឌិតរឿង ដើម្បីផ្សព្វផ្សាយបំពុលប្រជាពលរដ្ឋ និងសង្គមជាតិ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment