សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចធិបតីហ៊ុន ម៉ាណែត៖ ត្រូវពន្លឿនលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លូ ប្រឡាយរំដោះទឹកចេញពីរាជធានីភ្នំពេញ ភ្នំ

សម្តេចធិបតីហ៊ុន ម៉ាណែត៖ ត្រូវពន្លឿនលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លូ ប្រឡាយរំដោះទឹកចេញពីរាជធានីភ្នំពេញ  ភ្នំ

 

ភ្នំពេញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវសហការជាមួយដៃគូអភិវឌ្ឍន៍ពន្លឿនលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លូ ប្រឡាយរំដោះទឹកចេញពីរាជធានីភ្នំពេញនៅតាមខណ្ឌនានាឱ្យបាលឿន ដើម្បីបញ្ជៀសទឹកជំនន់ជន់លិចនៅរាជធានីភ្នំពេញ។

សម្តេចធិបតីហ៊ុន ម៉ាណែត៖ ត្រូវពន្លឿនលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លូ ប្រឡាយរំដោះទឹកចេញពីរាជធានីភ្នំពេញ ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវសហការជាមួយដៃគូអភិវឌ្ឍន៍ពន្លឿនលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លូ ប្រឡាយរំដោះទឹកចេញពីរាជធានីភ្នំពេញនៅតាមខណ្ឌនានាឱ្យបាលឿន ដើម្បីបញ្ជៀសទឹកជំនន់ជន់លិចនៅរាជធានីភ្នំពេញ។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ» នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ខណ្ឌមួយចំនួន មិនទាន់បានដាក់ប្រព័ន្ធរំដោះទឹក ដូច្នេះនៅពេលភ្លៀងធ្លាក់ក្នុងបរិមាណច្រើនបង្កឱ្យមានការជន់លិច ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះ សម្រាប់រាជធានីភ្នំពេញ គឺការកសាងប្រព័ន្ធរំដោះទឹកបន្ថែមនៅតាមបណ្តាខណ្ឌដែលមានការជន់លិច ខណៈគម្រោងនេះ គ្រោងចំណាយថវិកាជាច្រើនរយលានដុល្លា ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអនុវត្តជាបន្តបន្ទាប់ជាមួយសាលារាជធានីភ្នំពេញ ដោយសហការជាមួយគម្រោងដៃគូរបស់ភាគីមិត្ត ដើម្បីធ្វើយ៉ាងណាឱ្យបណ្ដាខណ្ឌមួយចំនួនដែលមិនទាន់ដោះ រួមជាមួយនឹងប្រព័ន្ធបញ្ចៀសទឹកបុកមករាជធានីភ្នំពេញ ដោយធ្វើយ៉ាងណា គឺការរំដោះទឹកនៅរាជធានីភ្នំពេញនៅថ្ងៃមុខ កុំឱ្យមានបញ្ហាចោទ ទៅលើការលិចលង់ដោយទឹកភ្លៀងច្រើន។ជាមួយគ្នានេះ សម្តេចធិបតីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវរួមគ្នាថែរក្សាអនាម័យបរិស្ថាន ការទុកដាក់សំរាម សំណល់រឹងនិងសំណល់ប្លាស្ទិក ការបញ្ចេញចោលនូវសំណល់រាវគ្រប់ប្រភេទ ដោយ ត្រូវចាត់ទុកថា ការលើកកម្ពស់អនាម័យបរិស្ថាន គឺជាកាតព្វកិច្ចរួមគ្នា ខណៈទីក្រុងស្អាតត្រូវផ្ដើមចេញ ពីរយើងទាំងអស់គ្នា៕ដោយ(យាយពេញ).

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment