សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

អង្គការជំនួយផ្នែកច្បាប់នៅកម្ពុជាបានរៀបចំ កិច្ចប្រជុំពិភាក្សាស្ដីពី(បញ្ហាការប្រឈមមុខផ្នែកច្បាបចំពោះអ្នកសារព័ត៌មាន

អង្គការជំនួយផ្នែកច្បាប់នៅកម្ពុជាបានរៀបចំ កិច្ចប្រជុំពិភាក្សាស្ដីពី(បញ្ហាការប្រឈមមុខផ្នែកច្បាបចំពោះអ្នកសារព័ត៌មាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បត៍ ៤ រោច ខែផល្គុន ឆ្នាំ ថោះ បញ្ចស័ក ព-ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែមិនា ឆ្នាំ ២០២៤ ( នៅសណ្ឋាគាអេរ៉ា )។

កម្មវិធីនេះមានវត្តមានដ៏ខ្ពង់ខ្ពស់ក្រោមអធិបតីភាព លោក រុន សារ៉ាយ ជានាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា LAC និងលោក អ៊ុន ចន្ទ័ថុល មេធាវីអង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា ។

ជាកិច្ចចាប់ផ្តើម លោក មេធាវី អ៊ុន ចាន់ ថុល បានឡើងមតិស្វាគមន៍ចាប់ផ្តើមកម្មវិធី ដល់សិក្ខាកាមក៏ដូចជា អ្នកសារព័ត៌មានដែលមានវត្តមានចូលរួម។ក្នុងឱកាសនោះដែល លោក មេធាវីក៏លើកឡើងនូវច្បាប់ព្រហ្មទណ្ឌ និងច្បាប់ផ្សេងៗដល់អ្នកសារព័ត៌មានចៀសពីការចោទប្រកាន់នូវបទល្មើសផ្សេងៗផង។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់លោក មេធាវី រួចមក លោក រុន សារ៉ាយ នាយកប្រតិបត្តិអង្គការបានពន្យល់នូវសិទ្ធិក្នុងការបញ្ចេញមតិរបស់អ្នកសារព័ត៌មានដែលចែងក្នុងច្បាប់ ហើយក៏បានបន្តទៀតថា សំរាប់អ្នកសារព័ត៌មានមិនទោសចោទពីបទព្រហ្មទណ្ឌ ជាប់គុកជាប់ច្រវ៉ាក់នោទេ តែបើសំណងរដ្ឋប្បវេណីមាន។លោកបានពន្យល់បនហថែមទៀតថា កិច្ចពីភាក្សានេះគឹផ្តោតសំខាន់គឹសេរីភាពរបស់អ្នកកាសែត ពីព្រោះលោកថា សិទ្ធីសេរីភាពក្នុងការបញ្ចេញមតិមានសារ:សំខាន់សំរាប់មនុស្សជាតិលើសកលលោកផងដែរ។

ក្រោយពីការបកស្រាយរបស់ លោកនាយក ប្រតិបត្តិរួចមកបងប្អូនអ្នកសារព័ត៌មានដែលចូលរួមមានចំនួន ២៦នាក់ បានធ្វើការបែងចែកជាក្រុមៗ ដើម្បីបកស្រាយពន្យល់នូវខ្លឹមសារដែលខ្លួនបានបានពន្យល់គ្នាទៅវិញទៅមកតាមសំនួរនីមួយៗពាក់ព័នទៅនឹងបទចោទផ្សេងៗ លើវិស័យព័ត៌មានធ្វើយ៉ាងណាអោយគេចផុតពីបទព្រហ្មទណ្ឌផ្សេងៗ ដូចជា បទគំហែងយកជាដើម។

ក្នុងន័យនេះគោលដៅរបស់អង្គការឭជំនួយនៅកម្ពុជា តែងតែសហការ ស្វែងដៃគូ សមាគម ក្លឹបអ្នកកាសែតនិងបណ្ដាញអ្នកសារព័ត៍នានាជាច្រើនទៀត ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៍មាន និងផ្ដល់ការការពារផ្លូវច្បាប់ ផ្ដល់ការបណ្ដុះបណ្ដាលផ្នែកច្បាប់ស្ដីពីរបបសារព័ត៍មាន  ដើម្បីគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៍មាន ។ អង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា រៀបចំវេទិការនេះពិគ្រោះ៎ស្វែងរក ការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៍មាន នេះឡើងក្នុងគោលបំណង ៖

១-ផ្ដល់ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាផ្ដល់ឱកាសលើកឡើងអំពីក្ដីព្រួយបារម្មណ៍ ប្រឈមមុខផ្នែកច្បាប់ដែលកំពុងកើតឡើងចំពោះប្រពន្ធ័ផ្សព្វផ្សាយ  ជាពិសេសការចោទប្រកាន់ដោយប្រើច្បាប់ព្រហ្មទណ្ឌ។

២-ពិគ្រោះយោបល់មតិគាំទ្រ លើការអនុវត្តផ្លូវច្បាប់ចំពោះអ្នកសារព័ត៍មាន ដោយយកច្បាប់របបសារព័ត៍មានមកអនុវត្ត ជាជាងចោទប្រកាន់តាមក្រមព្រហ្មទណ្ឌ មកលើអ្នកសារព័ត៍មាន។

លោកមេធាវី អ៊ុន ចន្ទ៏ថុល បានមានប្រសាសន៍ថា សូមអ្នកសារព័ត៍មានទាំងអស់ ត្រូវតែប្រកាន់ភ្ជាប់ជានិច្ចនូវក្រមសីលធ៍ម និងវិជ្ជាជីវៈរបស់ខ្លួន មុនចុះផ្សាយត្រូវប្រមូលព័ត៍មានអោយបានគ្រប់ជ្រុងជ្រោយ ជៀសវាងការរងនៅបណ្ដឹង និងគោរពនៅសិទ្ធិរបស់បុគ្គល ។ ហើយក៏មានសំនួរ ចំលើយ ចែកជាបួនក្រុម ជាចុងក្រោយលោកមេធាវី អ៊ុន ចន្ទ័ថុល បានផ្ដាំដល់អ្នកសារព័ត៍ទាំងអស់គ្នាថា អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា(LAC) ជួយការពារក្ដីដល់អ្នកសារព័ត៍មានដោយមិនយកកម្រៃទេ ហើយក៏ថតរូបទុកជុំគ្នាទុកជាអនុស្សាវរីយ៍បិតកម្មវិធី។នៅចុងបញ្ចប់កម្មវិធី លោក រុន សារ៉ាយនាយកប្រតិបតិ្ត អង្គការបានវាយតម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មានក៌ដូចជាសិក្ខាកាមទាំងអស់ ដែលបានយល់ដឹងនូវសិទ្ធិសេរីភាពពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមជាច្រើនសំរាប់អ្នកសារព័ត៌មាន៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment