សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ចាប់ខ្លួនឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់មនុស្ស២នាក់ និងរបួសម្នាក់

ចាប់ខ្លួនឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់មនុស្ស២នាក់ និងរបួសម្នាក់

ភ្នំពេញ:សមត្ថកិច្ចចាប់ខ្លួនឧកញ៉ាម្នាក់ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សពីរនាក់ និងរបួសម្នាក់។ ចំណែកមនុស្សចំនួន ៣នាក់ទៀតក៏ត្រូវបានឃាត់ខ្លួនយកទៅសាកសួរពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់មនុស្សនៅក្នុងបុរីប៉េងហួតបឹងស្នោរ។ឧកញ៉ាដែលចាប់ខ្លួនឈ្មោះ ស្រី ស៊ីណា អាយុ ៥០ឆ្នាំ។ឧកញ៉ារូបនេះបានបញ្ជាក់ថា មូលហេតុដែលបាញ់ដោយសារជនរងគ្រោះជេរខ្លួន។ឧកញ៉ារូបនេះបានជិះរថយន្តរត់គេចខ្លួនទៅដល់អង្គស្នួលត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាន។ ជនរងគ្រោះដែលស្លាប់ឈ្មោះ លី សុង (ប្រុស) និងគូរដណ្តឹង។ករណីឃាតកម្មបាញ់សម្លាញ់មនុស្សចំនួន ២នាក់ និងរបួសម្នាក់ នៅក្នុងក្នុងបុរីប៉េងហួតបឹងស្នោរផ្លូវ P10 គម្រោង កាលពីវេលាម៉ោងជិត ៤រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។បច្ចុប្បន្នជនសវ្ស័យនឹងវត្ថុ បញ្ជូនទៅកាន់ស្នងការដ្ឋានដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

IMG_0931

Filed in: សន្តិសុខ

Leave a Reply

Submit Comment