ភ្នំពេញ: ឯ ឧ គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានប្រាប់ទូរទស្សន៍ BTV នៅរសៀលថ្ងៃទី១៨ ខែមិថុនានេះថា នៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ឱ្យមេធាវីស្ម័គ្រចិត្តរបស់សម្តេចទៅជួប និងជួយការពារក្ដីជូនក្រុមគ្រួសារជនរងគ្រោះដែលរងអំពើបាញ់ប្រហារពីសំណាក់ ឧកញ៉ា ស្រី ស៊ីណា នៅខណ្ឌច្បារអំពៅ។
ឯកឧត្តម គី តិច បានថ្លែងថា សម្ដេចតេជោ បានណែនាំឱ្យលោកចុះទៅជួបគ្រួសារជនរងគ្រោះដើម្បីផ្ដល់មេធាវីការពារក្ដីតាមផ្លូវច្បាប់ ស្របទៅតាមផ្លូវតុលាការជូនគ្រួសារជនរងគ្រោះ។ក្រោយទទួលបានការណែនាំ ឯកឧត្តម បានចុះទៅជួបគ្រួសារជនរងគ្រោះ ខាងប្រុស ចំណែកជងរងគ្រោះខាងស្រីកំពុងរៀបចំពិធីបុណ្យ នៅស្រុកកំណើតស្ថិតក្នុងខេត្តកំពត៕ដកស្រង់ចេញពី(BTV)