សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជំនួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជំនួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍

 

ភ្នំពេញ : នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជំនួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធាន មនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន (IDS-២០២៣) ចំនួន២៥រូប ដើម្បីចូលជួបសម្តែងគារវកិច្ច និងទទួលយកអនុសាសន៍សម្រាប់ជាពុទ្ធិបន្ថែមដល់ការចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

សូមបញ្ជាក់ថាក្រុមនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស របស់រាជរដ្ឋាភិបាលជប៉ុន (JDS-២០២៣) មានសមាសភាពមកពីបណ្តាក្រសួង ស្ថាប័នសាធារណៈនឹងចេញទៅ បន្តការសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យនានា នៃប្រទេសជប៉ុន នាពាក់កណ្តាល ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕ (ដកស្រង់ចេញពី channel telegram រដ្ឋមន្ត្រីព័ត៌មាន)

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment