សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

អាជ្ញាធរខណ្ឌ៧មករាប្រើដៃដែកលើទីតាំងល្បែងស៉ីសងមខណ្ឌ៧មករា និងឃាត់ខ្លួនមនុស្សចំនួន០៨នាក់

អាជ្ញាធរខណ្ឌ៧មករាប្រើដៃដែកលើទីតាំងល្បែងស៉ីសងមខណ្ឌ៧មករា និងឃាត់ខ្លួនមនុស្សចំនួន០៨នាក់

ភ្នំពេញៈ កម្លាំងគណះបញ្ជាឯកភាពខណ្ឌ៧មករាចុះឆ្មក់បង្ក្រាបទីតាំងល្បែងស៉ីសងមួយកន្លែង ប្រភេទជល់មាន់អនឡាញ និងបៀរក្រាត ជាដើមដកហូតវត្ថុតាង រួមមាន កំព្យូទ័រ ទូរទស្សន៍ និងឃាត់ខ្លួនមនុស្សចំនួន០៨នាក់។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពី លោក ថេង សុថុលអភិបាលខណ្ឌ៧មករា ចាត់ឲ្យលោក ណុប ផា អភិបាលរង ដឹកនាំកម្លាំងគណះបញ្ជាការឯកភាពខណ្ឌ ចុះឆ្មុកបង្ក្រាប់ជាក់ស្ដែងតែម្ដង ទីតាំងល្បែងស៉ីសងនៅចំណុចផ្ទះលេខ៣១Eoz ផ្លូវលេខ១៣៤ សង្កាត់មនោរម្យខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថាមុនឈានដល់ការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទនេះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងច្បាស់ថាទីតាំងនេះប្រាកដជាបើកល្បែងស៊ីសងគ្រប់ប្រភេទមានដូចជាជល់មាន់អនឡាញ បៀរក្រាត និងផ្សេងៗទៀតពាក់ព័ន្ធនឹងល្បែងស៊ីសង។ ដូច្នេះកម្លាំងបានធ្វើការឆ្មក់ចុះបង្ក្រាបបាននិងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៨នាក់នៅវត្ថុតាងពាក់ព័ន្ធនឹងល្បែងស៊ីសងនេះមួយចំនួនធំ។

ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងបាននាំយកមនុស្សប្រុសស្រីចំនួន០៨នាក់ទៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករាដើម្បី សួរនាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

គួរំលឹកផងដែរគួររំលឹកថាកាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលុបបំបាត់ មិនត្រូវឲ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត តាមរយៈការពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃឲ្យបានខ្លាំង ដើម្បីឈានទៅលុបបំបាត់ឲ្យអស់។

ប្រជាពលរដ្ឋសាទរចំពោះចំណាត់ការអាជ្ញាធរមូលដ្ឋាន ដែលមានការយកចិត្តទុកដាក់ យ៉ាងខ្លាំង ក៏ប៉ុន្តែជាពលរដ្ឋសំណូមពរដល់អាជ្ញាធរក្នុងមូលដ្ឋានត្រូវចាប់មេខ្លោងដែលជាអ្នកហ៊ានបើកល្បែងស៊ីសងនោះយកមកផ្ដន្ទាទោសតាមច្បាប់ហើយប្រភពនោះបានបន្តទៀតថាបើនៅតែចាប់កូនកញ្ច្រែងគឺវាមិនអស់ទេ ក្រុងភ្នំពេញ៕

Filed in: សន្តិសុខ

Leave a Reply

Submit Comment