សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាពិតជាបញ្ចប់ឆ្នាំដំបូងរបស់ខ្លួនប្រកបដោយជោគជ័យ និងមោទនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាពិតជាបញ្ចប់ឆ្នាំដំបូងរបស់ខ្លួនប្រកបដោយជោគជ័យ និងមោទនភាព

 

ភ្នំពេញ :សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់នៅថ្ងៃនេះថា ក្នុងរយៈពេលជាង ១០ខែកន្លងទៅនេះ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗ ព្រមទាំងវឌ្ឍនភាពល្អប្រសើរជាច្រើនទាំងនៅតាមបណ្តាការដ្ឋានកែទម្រង់និងទិសដៅការងារផ្សេងទៀត។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងវិធានការគន្លឹះទាំង៥ កំពុងត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំ និងបានផ្តល់ផលប្រយោជន៍យ៉ាងវិជ្ជមានដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង នៅក្នុងបរិការណ៍ដែលពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា កម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ខណៈដែលស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមក៏ត្រូវបានពង្រឹងតាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា វឌ្ឍនភាពដ៏ល្អប្រសើរទាំងនេះ មិនអាចសម្រេចបានឡើយដោយគ្មានការចូលរួមយ៉ាងសកម្មនិងប្រកបដោយការទទួលខុសត្រូវពីគ្រប់តួអង្គពាក់ព័ន្ធ។ ក្នុងន័យនេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីម្ចាស់ការនិងបុរេសកម្មរបស់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់ដែលបាននិងកំពុងរួមគ្នាអនុវត្តការងារនៅក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សម្តេច សង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ពិតជាបញ្ចប់ឆ្នាំដំបូងរបស់ខ្លួនប្រកបដោយជោគជ័យ និងមោទនភាពដើម្បីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការកសាងសមិទ្ធផលជូនជាតិមាតុភូមិក្នុងការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment