សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមការងារ Soccer League

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមការងារ Soccer League

ភ្នំពេញ:នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់Soccer League លើកទី៧ ឆ្នាំ២០២៤ និងលោកជំទាវ កែ សួនសុភី សុខា បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមការងាររៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅភោជនីយដ្ឋាន The Kombang រាជធានីភ្នំពេញ។

ក្នុងនាមជាប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ខ្ញុំពិតជាមានមោទនភាពចំពោះក្រុមការងារគណៈកម្មការប្រតិបត្តិរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការរៀបចំការប្រកួត ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក។

ជាមួយគ្នានេះដែរ ខ្ញុំសូមថ្លែងអំណរគុណនិងសូមជូនពរដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ាលោកឧកញ៉ា អស់លោក លោកស្រី ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត ក៏ដូចជាអ្នកឧបត្ថម្ភគាំទ្រ កងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ប្រតិភូដឹកនាំក្រុមនិងកីឡាករ កីឡាការិនីទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ សម្រេចបានជោគជ័យគ្រប់ភារកិច្ចនិងសូមបានជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: កីឡា

Leave a Reply

Submit Comment