សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការប្រកាសគណៈគ្រប់គ្រងគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍លើវិស័យអភិវឌ្ឍន៍ជនបទ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការប្រកាសគណៈគ្រប់គ្រងគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍លើវិស័យអភិវឌ្ឍន៍ជនបទ

 

រាជធានីភ្នំពេញ នាព្រឹកថៃ្ងព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការប្រកាសគណៈគ្រប់គ្រងគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍លើវិស័យអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះរួមមានឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ឯកឧត្ដមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបាននូវសមិទ្ធផលជាច្រើនជូនរាជរដ្ឋាភិបាល ក្រោមចក្ខុវិស័យវែងឆ្ងាយប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តថា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី ដែលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន អនុវត្តកំណែទម្រង់ដែលក្នុងនោះមាន ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្ដោតទៅលើការពង្រឹង ៧០% និងពង្រីក ៣០% ដោយឡែកក្រសួងអភិវឌ្ឍន៍ជនបទបានកែទម្រង់ជាបណ្ដើរៗ ដើម្បីរក្សាស្ថិរភាពថ្នាក់ដឹកនាំ និងមន្រ្ដីរាជការប្រកបដោយគុណភាពនិងគុណតម្លៃលើវិស័យអភិវឌ្ឍន៍ជនបទ

សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ចំនួន ១៧គម្រោង ដោយប្រើប្រាស់ហិរញ្ញប្បទានពីដៃគូសម្រាប់អភិវឌ្ឍន៍លើវិស័យអភិវឌ្ឍន៍ជនបទ ការប្រកាសគណៈគ្រប់គ្រងគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍លើវិស័យអភិវឌ្ឍន៍ជនបទនាពេលនេះ គឺរៀបចំដើម្បីបង្កើនប្រសិទ្ធភាពការងារ ទាំងការគ្រប់គ្រង និងរបៀបរបបការងារ ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំផ្សេងៗរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសគឺគោលនយោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment